ទន្ទឹមនឹងការចាប់អារម្មណ៍លើបេក្ខនារីផ្សេងៗ ដូច ល្អហួសជាដើម អ្នកគាំទ្រការប្រកួត Miss Preteen Cambodia 2023 ដែលនឹងបញ្ចប់នៅថ្ងៃទី៥ សីហា ខាងមុខនេះ ក៏ផ្ដោតការចាប់អារម្មណ៍ខ្លាំងណាស់ជាមួយនឹងបេក្ខនារី ញ៉ន ពុធម៉ានីន MPC19 ដោយសារតែនាងក្រៅតែមានរូបសម្រស់ស្រស់សោភា និង កម្ពស់ខ្ពស់ល្អ ក៏មានសមត្ថភាពខ្លាំង ហើយក្លាហានមួយរូបផងដែរ។

យ៉ាងណាមិញ គេមិនទាន់ដឹងថា នាងនឹងអាចឈានចូលតំណែង Top ណាមួយ នៅវគ្គផ្ដាច់ព្រ័ត្រ ឬ យ៉ាងណានោះទេ ដោយសារតែនៅក្នុងការប្រកួតនេះ គឺសុទ្ធតែជើងខ្លាំងទាំងអស់ ក្រោយការបង្វឹកយ៉ាងម៉ត់ចត់។ ញ៉ន ពុធម៉ានីន ក៏ត្រូវញេដឹងថា មានឈាមជ័រជាអ្នកសិល្បៈផងដែរ ដោយសារតែគេឃើញម្ដាយរបស់នាង ដែលជាអតីតតារាសម្ដែងមួយរូប រមែងជូនទៅមកៗ ដែលធ្វើអោយគេមើលឃើញថា បើនាងមានឱកាសចូល Top គឺឱកាសបោះជំហានទៅមុខ នឹងកាន់តែលឿន ដោយសារតែនាងក៏មានសមត្ថភាព ហើយមានដុងជាអ្នកសិល្បៈស្រាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here