កាលពីថ្ងៃទី 3 សីហាឆ្នាំ 2023 មុននេះតារាអនឡាញល្បីល្បាញគឺលោកស្រី យូ លីណា ដែលគេស្គាល់ថាគឺជាភរិយារបស់លោកឧកញ៉ា លាន អាហ្វ្រីលគគីនីន បានទទួលសិទ្ធិផ្ដាច់មុខក្នុងការចែកចាយផលិតផលសាប៊ូមួយប្រភេទដែលមានម៉ាក់យីហោឈ្មោះ ព្រះចន្ទ័ ពីសំណាក់លោកស្រី ស៊ឹង ប៊ុនណាង ដែលជាម្ចាស់ផលិតផលដោយផ្ទាល់។ ពិធីនេះក៏មានវត្តមានអ្នកជំនួញអនឡាញនិងអ្នកមានមុខមាត់ជាច្រើនរូបចូលរួមផងដែរ។