នារសៀល ថ្ងៃទី៣ សីហា ឆ្នាំ២០២៣ មុននេះ អ្នកឌីហ្សាញ និង ជាអ្នកដើរម៉ូដដ៏ល្បីឈ្មោះ លោក Oliva Kong បានដឹកនាំតារាម៉ូដែលតូចធំ រហូតដល់ជាង២០រូប ចេញទៅកាន់ទីក្រុងហាណូយ ដើម្បីទៅដើរម៉ូដ Fashion Show ជាលក្ខណៈអន្តរជាតិធំមួយ ដែលមានបណ្ដាអ្នកដើរម៉ូដមកពីប្រទេសជាច្រើនចូលរួម។ នៅក្នុងឱកាសចាកចេញនោះ លោក Oliva Kong និង ម៉ូដែលខ្មែរ បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដែលបានតំណាងប្រទេសកម្ពុជាទៅកាន់ឆាកដើរម៉ូដមួយនេះ ហើយលោកក៏រំពឹងថា វិស័យដើរម៉ូដរបស់កម្ពុជា នឹងកាន់តែល្បីល្បាញផងដែរ តាមរយៈវត្តមានចេះទៅវៀតណាមលើកនេះ។ អ្វីដែលសំខាន់ គឺលោកបានឌីហ្សាញឈុតដែលបង្ហាញពីអត្តសញ្ញាណខ្មែរជាច្រើន ដើម្បីត្រៀមបង្ហាញខ្លួននៅទីនោះ។



LEAVE A REPLY

Please enter your comment!
Please enter your name here