ក្នុងពិធីបុណ្យ៧ថ្ងៃ លោកឪពុក កាលពីថ្ងៃ៣ សីហា ឆ្នាំ២០២៣ តារាកំប្លែងលោក ម៉ាដូណា បានសាងផ្នួស តាំងពីលោកឪពុកចែកឋាន បានប្រកាសថាលោកបានសម្រេចចិត្តសឹកហើយ ក្រោយបុណ្យ៧ថ្ងៃចប់១ថ្ងៃ។ យ៉ាងណាមិញលោកថា ខ្លួនចង់នៅបន្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនាបន្តណាស់ តែមកពីត្រូវបំពេញការងារ និង ត្រូវទទួលបន្ទុករកលុយមកបង់ផ្សេងៗ ដែលមិនអាចខានបាន ទើបលោកសម្រេចចិត្តត្រូវតែសឹក។ លោកមានសង្ឃដីការថា អាត្មាចង់បួសអោយបានយូរ ដើម្បីអោយបានស្ងប់ចិត្ត តែបើបួសយូរទៀត គឺប្រាកដជាត្រូវដាច់បាយ ទើបសុខចិត្តបួសតែ៧ថ្ងៃ ហើយសឹកមកបំពេញការងារវិញ។ នៅក្នុងថ្ងៃនោះ ក៏មានវត្តមានសិល្បករជាច្រើនចូលរួមផងដែរ ដើម្បីរំលែកភាពសោកសៅរបស់លោក និង គ្រួសារ។