កាលពីថ្ងៃទី 5 ខែសីហាឆ្នាំ 2023 មុននេះកម្មវិធី Miss preteen international-cambodia 2023 បានរកឃើញយុវតីជាម្ចាស់ម្កុដផ្លូវការរួចហើយគឺបានទៅលើប្អូនស្រី ជូរី ល្អហួស។វគ្គផ្ដាច់ព្រ័ត្រកម្មវិធី misspretee international cambodia 2023នេះ។

គេឃើញឃើញថា យុវតី ជូរី ល្អហួស បានបង្ហាញសមត្ថភាពលេចធ្លោរ នឹងឆ្លើយសំនួរបានយ៉ាងល្អតែម្ដងនៅលើឆាក ហើយមានភាពទាក់ទាញធ្វើអោយអ្នកគាំទ្រហ៊ោកញ្រៀវពេញហលផ្សារទំនើបអ៊ីអន3។ក្រោយពេលដែលនាងក្លាយជាម្ចាស់ម្កុដនៅក្នុងកម្មវិធីនេះនាងបានបញ្ជាក់ថាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទៅបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិនៅថ្ងៃខាងមុខក្នុងប្រទេសថៃ។

ឃើញថាក្តីស្រម៉ៃរបស់ប្អូនស្រី ជូរី ល្អហួស បានសម្រេចគោលដៅហើយដោយនាងតែងតែមានបំណងប្រាថ្នាថានាងចង់ក្លាយជាបវកញ្ញាតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិដើម្បីនាំយកវប្បធម៌អរិយធម៌ខ្មែរយើងទៅបង្អួតជនជាតិបរទេសផងដែរ។


LEAVE A REPLY

Please enter your comment!
Please enter your name here