ដោយ៖ ឧត្តម
ការប្រកួតចម្រៀង កម្រិត អន្តរជាតិលំដាប់ពិភពលោក របស់កុមារ បានឈានដល់ការ កំណត់រកឃើញម្ចាស់ជ័យលាភីហើយ។ ម្ចាស់ពាន បានទៅលើ កុមារី សំ លីដា ដែលមានទឹកដម សំឡេងពិរោះ រណ្តំ ចាក់ដោតមហាជន យ៉ាងពេញបេះដូង គ្រប់គ្នា។ ការទទួលបាន ជ័យលាភីនេះពិតជាសាកសម បើយោងលើកម្រិតសំឡេង ហើយគ្មានការខ្វែងគំនិតគ្នាពីទស្សនិកជនណានោះទេ។
បេក្ខជនឆ្នើម កំពូលទាំង៤ រូបមាន សំ លីដា វាសនា ធិណារាជ ញឹក កូវីត និង សឹម ច័ន្ទរត្ន័។ កំពូលទាំង៤រូបនេះ ឆ្លងកាត់ឧបសគ្គច្រើនលើកណាស់ទំរាំ មានឱកសឆ្លងដល់ជុំចុងក្រោយនេះបាន។ ពួកគេសុទ្ឋតែឆ្លងការភាពជោគជ័យ១តង់ទៅមួយតង់ ដោយទឹកភ្នែក។ មហាជនខ្លះ ស្តាយអាយឌលពួកគេ ខ្លះស្តាយ កុមារាឃ្យូត វាសនា ធិណារាជក៏ឃើញ។ យ៉ាងណា រាត្រីថ្ងៃទី៥ សីហា ឆ្នាំ២០២៣ បានកាត់សេចក្តីឃើញជាផ្លូវការហើយ នៃការចម្រាញ់បាន ម្ចាស់ពានពិតប្រាកដ។
ទោះជាយ៉ាងណាយើងសូម អបអរសាទរប្អូនស្រី សំ លីដា(សំ ប៉ូលីដា) ក្លាយជាម្ចាស់ពានរង្វាន់កម្មវិធី Cambodia Idol Junior។ ប្អូនស្រីក៏ជាជយលាភីលេខ២កម្មវិធីយុវជនឆ្នេីមផ្នែកចម្រៀងរដូវកាលទី២ខេត្តព្រៃវែង រៀបចំឡេីងដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែងក្រោមការឧបត្ថម្ភពីឯកឧត្តម ស សុខា និងលោកជំទាវផងដែរ។