កញ្ញា លី មួយលាង និងបន្តបេសកម្មមួយទៀតនៅលើ វិថីបវរកញ្ញា អន្តរជាតិ ក្រោយពេលជាប់ជ័យលាភី។ នាងត្រូវពង្រឹងការហ្វឹកហាត់ និងរៀនសូត្រ បន្តទៀតលើរបៀបដើរ ការបង្ហាញឥរិយាបថ បវរកញ្ញា និងចំណេះដឹង។ ហ្វេនៗមានតែជូនពរនាង បានដល់ចំនុចល្អទៀតពេលប្រកួតនៅក្រៅប្រទេស។

មានដំណឹងថា ប្អូនស្រីនឹងត្រូវតំណាងអោយប្រទេសកម្ពុជាទៅចូលរួមប្រកួតនៅលេីឆាកអន្ដរជាតិMiss Teen International នាពេលខាងមុខនេះ នៅឯប្រទេសIndia ។ការងារនេះ មកពីគេមើលឃើញថា មួយលាង មានសមត្ថភាព និងគោលដៅល្អ ក្នុងនាមជាអ្នកតស៊ូ ប្រកួតមិនដែលចុះចាញ់ និងរមែងមោះមុតក្លាហាន។ ម្ល៉ោះហើយទើបគេមើលឃើញថា នាងនឹងអាចឆក់យកភាពលេចធ្លោបាន មិនចាញ់បេក្ខនារីបវរទេសដ៍ទៃទៀត ពេលប៉ះការប្រកួតនៅឯប្រទេសក្រៅ។រង់ចាំតាមដាន ពន្លកបវរកញ្ញាកម្ពុជា ខាងមុខលើវិថីប្រកួតលើទឹកដីឥណ្ឌា អាចឆក់ប្រជាប្រិយភាពល្អទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here