ដោយ៖ ផ្កាយ សំណាង
ពិតជាពិសេសណាស់ បើយើងពិនិត្យមើលឡើងវិញ នៃរាត្រីថ្ងៃទី៥ សីហា ២០២៣កន្លងទៅ ការប្រឡងនៃកម្មវិធីល្អៗមួយចំនួន បានចម្រាញ់រកឃើញជ័យលាភី ប្រដេញគ្នា។ យប់នោះពិតជាយប់ដែល មានការកត់សម្គាល់ខ្លាំងបំផុតដែលពិតជានឹកស្មានមិនដល់។ បវរកញ្ញា ពន្លកតារាចម្រៀងថ្មីមានគុណភាព ត្រូវបានបដិសណ្ឋារកិច្ចឡើង នៅលើវិស័យសិល្បៈក្រោមការប្រកួតប្រជែងដ៍តឹងរឹងបំផុត។

យើងពិតជារំភើប ព្រោះត្រឹមតែរយៈពេលតែមួយយប់កម្ពុជាអាចរកបានម្ចាស់ជ័យលាភីបវរកញ្ញាវ័យក្មេងបានរហូតដល់ទៅ៥រូប និង ម្ចាស់ជ័យលាភីចម្រៀងវ័យក្មេង ១រូប ដែលសុទ្ធសឹងតែជាអ្នកដែលមានសមត្ថភាព ចំណេះដឹង ភាពក្លាហានជឿជាក់ ។

នេះជាការស្តែងអោយឃើញថា សង្គមសិល្បៈកម្ពុជា នាពេលបច្ចុប្បន្នយុវជន ជំនាន់ថ្មីសុទ្ឋតែមានភាពឆ្លាតវៃ បុិនប្រសព្វ យល់ដឹងហើយប្រកបដោយ សេចក្តីក្លាហាន ហ៊ានធ្វើហ៊ានលះបង់តស៊ូជាមួយឧបសគ្គ ដើម្បីមកបំពេញក្តីស្រមៃរបស់ខ្លួន។ ជ័យលាភីដែលរំលេចបានទាំងនោះ រួមមាន៖ ( កញ្ញាលី មួយលាង Miss Teen International Cambodia 2023 ។ កញ្ញាប្រាក់ ចាន់ស្រីនិច Miss Teen Icon Cambodia 2023។ បវរកញ្ញា ជូរី ល្អហួស Miss Preteen International Cambodia 2023។ កុមារី ជា អមរាសូហ្វី Little Miss Cambodia 2023។ កែវ ហ្សាណា Mini Miss Cambodia 2023។ កុមារីសំ លីដា Cambodia Idol Juror រដូវកាលទី២ /2023។ប្អូនស្រីទាំង៦រូបសុទ្ធសឹងតែជាគ្រាប់ពេជ្រនៃកម្ពុជា)។

LEAVE A REPLY

Please enter your comment!
Please enter your name here