ក្រោយឈ្នះពាន Best International Designer Award 2023 ពេលនេះលោក Oliva Kong បានត្រឡប់មកដល់ទឹកដីមាតុភូមិកំណើតវិញហើយ កាលពីរសៀលថ្ងៃទី7 ខែសីហា ឆ្នាំ2023 មុននេះ ជាមួយភាពជោគជ័យដ៏អស្ចារ្យនឹកស្មានមិនដល់។

លោក Oliva Kong បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ ផ្ទះតារា ថាលោកពិតជាមានក្ដីរំភើប និង មោទកភាពចំពោះភាពជោគជ័យមួយនេះជូនចំពោះប្រជាជនខ្មែរ បន្ទាប់ពីលោកដើរលើវិស័យ Fashion អស់រយៈពេលជាច្រើនឆ្នាំ ក៏ជាជោគជ័យមួយដែលលោកនឹកស្មានមិនដល់ថាលោកអាចទទួលបាន ខណៈនៅក្នុងកម្មវិធីក៏មានអ្នកឆ្នៃម៉ូដល្បីៗប្រមាណ22រូប តំណាងឱ្យ9 ប្រទេស។

ហើយកម្ពុជាក៏បានក្លាយជាម្ចាស់ពានរង្វាន់ដ៏អស្ចារ្យមួយនេះក្នុងចំណោមភ្នែកអន្តរជាតិដែលសម្លឹងមករកលោក គួរឱ្យរំភើបក្នុងនាមលោកជាកូនខ្មែរ នឹងបន្តប្រឹងប្រែងដើម្បីឱ្យបរទេសកាន់តែស្គាល់កម្ពុជា ហើយចាប់ពីពេលនេះតទៅ ទង់ជាតិខ្មែរនឹងបន្តមានវត្តមាននៅលើឆាកអន្តរជាតិ មិនថាក្នុងវិស័យអ្វីនោះឡើយ។


LEAVE A REPLY

Please enter your comment!
Please enter your name here