កាលពីរាត្រីថ្ងៃទី 07 ខែ សីហា ឆ្នាំ2023 កន្លងទៅថ្មីៗនេះកម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិដ៏អស្ចារ្យ Miss Grand Cambodia 2023 បានបើកបង្ហាញនូវវគ្គប្រកួតឈុតហែលទឹកបន្តទៀតហើយដើម្បីស្វែងរកពិន្ទុដ័ស្វិតស្វាញជូនដល់បវរកញ្ញាដែលជាបេក្ខភាពទាំង25ខេត្តក្រុង។
ពីមួយវគ្គទៅមួយវគ្គកាន់តែក្ដៅគគុក ដោយបេក្ខនារីយើងគ្រប់ៗរូប គឺបញ្ចេញសមត្ថភាពមិនធម្មតាលើគ្រប់វិញាសារ សង្កេតឃើញម្នាក់ៗគឺមានការ update មិនថាការដើរ ការលេងទឹកមុខ និង ភាពទាក់ទាញរៀងៗខ្លួនដើម្បីអូសទាញប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ ដែលជាហេតុធ្វើឱ្យគណៈកម្មការនៅក្នុងកម្មវិធី ពិបាកនឹងធ្វើការដាក់ពិន្ទុខ្លាំងមែនទែន ក្រោយឃើញពីសម្ថភាព។
យ៉ាងណាមិញ នៅក្នុងថ្ងៃប្រកួតឈុតហែលទឹករបស់កម្មវិធី Missgrand Cambodia 2023 នេះផងដែរ ក៏ទទួលបានការទិញសំបុត្រចូលទស្សនាផ្ទាល់ពីសំណាក់ហ្វេនៗដែលជាអ្នកគាំទ្របវរកញ្ញាទាំង25ខេត្តក្រុង ច្រើនកុះករពេញ hall ផ្សារទំនើប Aeon សែនសុខ។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/08/postnewscambodia.com-kh71.com-2023-08-08_12-10-39_089951-scaled.jpg?fit=2560%2C1440&ssl=1)