ការបង្ហាញវត្តមាននៅលើ វេទិកាប្រកួតប្រជែងសម្រស់យុវតីកម្ពុជា កាលពីពេលកន្លងមកឃើញថា ព្រះនាងតូច ជេនណា នរោត្តម បានជះដោយពន្លឺសម្រស់មិនអន់ជាងអ្នកមកប្រឡងនោះទេ។ទ្រង់បានគ្រងមកុដ ពេជ្រ ហើយក៍មានការតាមដាន និងសរសើរខ្លាំងពីអ្នកនៅក្នុងបរិយាកាសនោះ រាប់ទាំងអ្នកមើលឃើញតាមបណ្តាញសង្គម។
ចាប់តាំងពីទ្រង់រីកចម្រើនវ័យមក សម្រឋ់ របស់ទ្រង់ឃើញថា ប្លែកស្អាត ត្រេព្រះភក្រ័ពិតជាមានមន្តស្នេហ៍ និងគួរអោយចូលចិត្ត។ យ៉ាងណាមិញ គឺពិតជាស្រស់ស្អាតខ្លាំងមែនទែននៅពេលដែរព្រះនាង Jenna Norodom បានគ្រងជាមួយនឹងមកុដពេជ្រពីហាងពេជ្រPrincess Alankaហេីយនេះក៏ជាមកុដដែលបាន Sponsors នៅក្នុងកម្មវិធីប្រកួត Miss Teen international Cambodia 2023ផងដែរ ។
ព្រះនាងតូច ក៏នៅបន្តបង្ហាញនូវ បទចម្រៀងល្អៗ ចែកជូនអ្នកគាំទ្របានទស្សនា ព្រោះចាប់អាជីពសិល្បៈ អស់ជាច្រើនឆ្នាំមក សន្ទុៈ នៃការគាំទ្រឃើញថា ហក់ឡើងជាប្រចាំ និងពេញនិយមសម្តែង តាមកម្មវិធីនានាជាច្រើនទិសទីមិននឹកស្មានដល់។