ដោយ៖ ឧត្តម
កញ្ញា សុឹម ថៃណា មានបុរសមកផឹកសុី ម្នាក់ប្រើពាក្យ មិនសមរម្យពេលហៅនាងមក និយាយលេងនៅតុ។ ដោយយល់មិត្តភក្តិស្គាល់បុរសនោះ ថៃណាយល់ព្រម ហើយក្រោយមកទាស់សំដីខ្លះៗ ធ្វើអោយបុរសនោះថាអោយនាងរហូតជេរប្រមាថ។ ថៃណា ហាក់តូចចិត្តព្រោះជាអ្នកចម្រៀង ប្រើសំឡេង និង រកលុយដោយសុច្ចរិត រាប់ឆ្នាំ មិនគួរនៅតែមើលងាយស្ត្រីអ្នកចម្រៀង។ ថៃណាបានLive videoយំ ហើយមានអ្នកមើលអាណិត និងស្អប់បុរសមានលុយមើលងាយអ្នកចម្រៀងណាស់។
ក្រោយដឹងហេតុការណ៍នេះ តារារួមជំនាន់ យក់ ឋិតរដ្ឋា បានបង្ហោះ និងបោះពាក្យថា «សំលាញ់អើយឯងឃើញទឹកភ្នែកសំលាញ់ហូរដោយភាពបរិសុទ្ធ. ស៊ឹម ថៃណា គ្នាអាណិតឯងត្រង់អត់មានឳពុកម្តាយនឹងគេហើយត្រូវគេនិយាយចេញមកមើលងាយទៀតមិត្តអើយ . តែឯងចង់ប្រាប់ទៅសំលាញ់ថារឿងជីវិតរបស់មនុស្សយើងគ្រប់គ្នាគឺវាបែបនេះឯង
ហើយគ្នាចង់អោយសំលាញ់ត្រូវតែជំនះប្រឹងតស៊ូលើជីវិតមួយនេះអោយបានបើទោះជាមានពេលខ្លះត្រូវជួបរឿងរ៉ាវនឹងឧបសគ្គដ៏ច្រើនយ៉ាងណាក៏ដោយកុំបណ្តោយអោយឧបសគ្គទាំងនោះវាឈ្នះយើង
ជូតទឹកភ្នែកចេញហើយប្រាប់ខ្លួនឯងថា
ខ្ញុំមិនចុះចាញ់ទេ ! ខ្ញុំត្រូវតែស៊ូបន្តទៀតកុំអោយសំដីរឺទង្វើរបស់មនុស្សមួយចំនួនដែលបានគិតមិនល្អមកលើយើងនឹងមើលងាយយើងវាបានចិត្តហើយគិតតែពីជាន់ពន្លិចយើងថែមទៀត ! ចឹងយើងត្រូវតែធ្វើចិត្តអោយសប្បាយៗអោយបានច្រើនហើយប្រឹងរកសុីនឹងប្រកបការងារអោយច្រើនណាមិត្តសំលាញ់ហើយហាមកើត ឌីហ្វេសសិនណាមិត្ត ពួកយើងនឹងនៅជិតនឹងចាំផ្តល់កំលាំងចិត្តអោយឯងរហូតណា »។
សង្គមជឿនលឿនហើយ ឯរឿងបុរសមានលុយ មានអំណាច មើលងាយអ្នកចម្រៀងសិល្បៈក៍បានស្ងប់យូរហើយ។ នេះជាផលមិនល្អនោះទេ គួរតែបុរសមានលុយទាំងឡាយពេលផឹកសុី ត្រូវគោរពអោយតម្លៃស្ត្រី។ជូវភាពជាកិច្ចចាំបាច់ជួយអ្នកផ្ទះដែលគម្បីត្រូវយល់ចំនុចនេះ។