កាលពីរសៀលថ្ងៃទី 09 ខែ សីហា ឆ្នាំ 2023 ថ្មីនេះ លោក Oliva Kong ដែលត្រូវបានគេស្គាល់ថា ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ដ៏ល្បីល្បាញមួយរូបប្រចាំប្រទេសកម្ពុជា បានប្រារព្ធធ្វើពិធីខួបកំណើតរបស់ខ្លួនដោយរៀបចំតែខ្លួនសមសួនតាមបែបអ្នកជនបទស្រុកស្រែនាសម័យដើម ដែលជាសម្លៀកម៉ូដសម្លៀកបំពាក់និយមនាសម័យដើម។ នេះមិនមែនជាលើកទីមួយនោះទេ ខណៈកាលពីឆ្នាំមុនលោកក៏បានរៀបចំពិធីបែបនេះហើយអ្នកចូលរួមក៏ត្រូវបានលោកសំណូមពរឱ្យស្លៀកជាឈុតសម្លៀកបំពាក់ក្នុងសម័យលង្វែក ទ.វ ឆ្នាំ90 ជំនាន់អនានិគមនិយមបារាំង និង ឈុតសម្លៀកបំពាក់ខ្មែរផ្សរងៗទៀតរំលេចគួរឱ្យចាប់អារម្មណ៍។

មិនខុសពីឆ្នាំមុន នៅក្នុងឆ្នាំនេះភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួម ក៏បានស្លៀកពាក់តុបតែងខ្លួនទៅតាមបរិបទដែលលោកតម្រូវនោះទេ ខណៈអ្នកចូលរួមទាំងអស់ក៏រីករាយ និង ចូលរួមសាទរយ៉ាងពេញទំហឹងជាមួយនឹងគំនិតច្នៃប្រឌិតពីមួយឆ្នាំទៅមួយឆ្នាំរបស់លោកដើម្បីរក្សានូវកេរ្តិ៍ដំណែលខ្មែរ។

យោងតាមការបង្ហោះរបស់លោក Oliva Kong នៅលើបណ្ដាញសង្គមបានសរសេររៀបរាប់ថា « ថ្ងៃនេះជាថ្ងៃខួបកំណើត ដែលខ្ញុំបាទបានឃើញពន្លឺថ្ងៃ មនុស្សដំបូងដែលអរគុណ គឺលោកអ្នកមានគុណទាំងពីរ បើទោះជាលោកមិនបានចូលរួម ក៏កូននៅតែមិនភ្លេចលើកម្រាមដៃដប់ សំពះអរគុណលោកទាំងពីរពីចំងាយ អរគុណបងស្រី បងប្រុស ម្ចាស់រម្យណីយ៍ដ្ឋាន ភូមិត្នោតអូនិតា សំរាប់ការរៀបចំ កម្មវិធីអោយប្អូនយ៉ាងកក់ក្តៅ ជាពិសេសម្ហូបឆ្ងាញ់គ្រប់មុខ ។»

« អរគុណ ឯកឧត្តម លោកជំទាវ បងប្រុស បងស្រី ជាអាណាព្យាបាល កូនៗ និង ប្អូនៗ Models ទាំងអស់ ព្រមទាំងមិត្តភក្តិ និង កូនៗ ប្អូនៗ Models ទាំងអស់ ដែលបានផ្តល់កិត្តិយស ចំណាយពេលវេលាដ៏មានតំលៃចូលរួមរួមទាំងមានកាដូរ មានថវិការផងដែរ ខ្ញុំបាទពិតជារំភើប និងមានតែម្រាមដៃដប់ អរគុណជាអនេក សំរាប់ការស្រលាញ់ រាប់អានមួយនេះ។


LEAVE A REPLY

Please enter your comment!
Please enter your name here