ដោយ៖ ឧត្តម
កាលពីម្សិលមិញក៏មិនធម្មតាផងដែរ កញ្ញាណុង នីតពិតជាធ្វេីបានល្អខ្លាំងនៅក្នុងវគ្គប្រកួតឈុតហែលទឹករបស់ Miss Grand Cambodia 2023។ នាងបានផ្តើមជះអំណាចសម្តែងសាហាវកាចតែម្តង។ នាងរិតតែក្លាយជាផ្ទាំងសុីបមួយដួងទៀត ក្នុងការដណ្តើមមកុដហ្រ្គេន ហើយរិតតែធ្វើអោយអ្នកដាក់ពិន្ទុឆ្នាំនេះឈឺក្បាលមិនណយដែរ។

Evoto

មើលឃើញថា បវរកញ្ញា តំណាងខេត្តក្រុងទាំង២៥ រូបឆ្នាំនេះ ពិតជាមានសមត្ថភាពរាងៗខ្លួនក្នុងការដើរលើឆាកសម្តែង គឺពូកែៗខ្លាំងលក្ខណៈមួយបែបៗម្នាក់។ នេះពិតជាធ្វើអោយមហាជន អ្នកតាមដានព្រឹត្តិការណ៍នេះ មានការចាប់អារម្មណ៍ និងយល់ថា ស្ត្រីខ្មែរសម័យជឿនលឿននេះពិតជាអង់អាចក្លាហានហើយ ជឿជាក់លើខ្លួនឯង ហ៊ានលះបង់សម្តែងមិនខ្លាចការជួបឧបសគ្គនោះឡើយ។

ជាក់ស្តែង ណុង នីត ដែលតំណាងខេត្ត ព្រះសីហនុ ជាតំណែង របស់រៀមច្បង វត្តីធ្លាប់ប៉ះ កំពុងតែមានពិន្ទុស្ទុះក្នុងការឆក់ចិត្តអ្នកទស្សនាហើយព្រោះនាងបាន ស្តែងបណ្តើរៗលើភាពខ្លាំង។ ពេលនេះហ្រ្គេនកម្ពុជា ឆ្នាំ២០២៣ កំពុងវិលវល់ហើយដោយសារ តែធ្វើអោយគេផ្តើម មើលឃើញថា សម្បូរអ្នកខ្លាំងហើយអត់ដឹងថា តំណែងបានខាងណា។ មុននេះគេតាមដានប៉ុន្មានដួង មាននាង អុិន លក្ខិណា កុយ អេណា ភឹម ស្រីនូ តែឥឡូវផ្តើមចេញ ខេត្តតាកែវ កំពង់ធំទៀតផង។

LEAVE A REPLY

Please enter your comment!
Please enter your name here