បន្ទាប់ពីដាក់លក់សំបុត្រជាផ្លូវការ កាលពីល្ងាចថ្ងៃទី១០ សីហា ឆ្នាំ២០២៣មុននេះ តួឯកប្រុសស្រី ក្នុងរឿង “មួយលានបែកមួយលានជួប” គឺលោក ព្រីន និង កញ្ញា រចនា រ៉ាវឌី បានចុះជួបហ្វេនៗ យ៉ាងភ្ញាក់ផ្អើល នៅតាមរោងកុន ដោយអ្នកទាំងពីរ បានជួបហ្វេនៗ ហើយបង្កើតសកម្មភាពសប្បាយៗយ៉ាងខ្លាំង នៅជាន់រោងកុន ផ្សារទំនើប Samay Square ។

នេះជាការស្វាគមន៍ហ្វេនៗ ដែលបានទៅទស្សនាភាពយន្តរឿង “មួយលានបែកមួយលានជួប” ដែលកំពុងតែដំណើរការដាក់បញ្ចាំងក្នុងរោង នេះក៏ជាពេលវេលាដែលអាចអោយហ្វេនៗ បានបង្ហាញភាពស្និទ្ធស្នាលដោយផ្ទាល់ ជាមួយតួឯកប្រុសស្រីទាំងពីរផងដែរ។ ជាមួយនឹងការស្វាគមន៍នេះ ហ្វេនៗ ដែលបានទស្សនាភាពយន្តដែលអ្នកទាំងពីរកំពុងដាក់បញ្ចាំង ក៏បង្ហាញអារម្មណ៍រំភើបចិត្តផងដែរ ដែលលោក ព្រីន និង រ៉ាវឌី អាចបង្កើតស្នាដៃរួមគ្នា ហើយជាស្នាដៃដែលបង្ហាញពីអារម្មណ៍គូស្នេហ៍ គ្រប់គូ ដែលតែងតែមានរឿងឈ្លោះ និង រឿងផ្អែមល្ហែម ដើម្បីជាសារអោយអ្នកមានស្នេហា ទស្សនាហើយ អាចយកទៅកែខៃទម្លាប់ប្រចាំថ្ងៃ កុំអោយមានរឿងប្រេះឆាស្នេហា។

ភាពយន្តនេះ ក៏ជារឿងពិតរបស់ ម្ចាស់ផលិតកម្មសាស្ត្រាហ្វៀម ដែលជាអ្នកផលិតផងដែរ ទើបភាពយន្តនេះ កាន់តែចាក់ដោតខ្លាំង នៅពេលបានទស្សនាចប់។


LEAVE A REPLY

Please enter your comment!
Please enter your name here