កាលពីថ្ងៃទី១១ សីហា ឆ្នាំ២០២៣ លោក ផាត់ តារារដ្ឋ ដែលជាស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មានផ្ទះតារា បានដឹកនាំសិល្បករប្រមាណជាង១០០នាក់ ចូលរួមកម្មវិធីសំណេះសំណាលស្វែងយល់ពី បណ្ដាញសង្គមកូនខ្មែរ គឺ iEBuy ដោយសារតែមើលមើលឃើញថា បណ្ដាញសង្គមមួយនេះ ជាការបង្កើតឡើងដោយកូនខ្មែរ ហើយមានកម្មវិធីកម្សាន្តដែលអាច ផុស Comment និងទាក់ទងគ្នា បានយ៉ាងសំបូរបែប មិនអន់ជាងបណ្ដាញសង្គមបរទេស ហើយអាចនឹងល្អ ឬ ស្រួលលេងជាងផង ដោយសារបណ្ដាញសង្គមមួយនេះ បានរួមបញ្ចូលនូវកម្មវិធីជាច្រើនដូចគ្នានឹង Facebook Tiktok ហើយមានកម្មវិធីស្រួលប្រើផ្សេងទៀតផង ក្នុង App នេះតែមួយ។
លោក ផាត់ តារារដ្ឋ ដែលបានដឹកនាំសិល្បករអោយចូលរួម បានចាត់ទុកថាវត្តមានសិល្បករ គឺមានសារសំខាន់យ៉ាងខ្លាំង ក្នុងការផ្សព្វផ្សាយ និង លើកទឹកចិត្តដល់កូនខ្មែរ ដែលបានបង្កើត។ អ្វីដែលលោកសប្បាយចិត្ត គឺរាល់សិល្បករទាំងអស់ ដែលបានចូលរួមគឺសុទ្ធតែមានឆន្ទ: ក្នុងជួយគាំទ្រ និង ផ្សព្វផ្សាយ ដើម្បីអោយមានអ្នកបង្កើតអាក់ខោនលេងអោយបានច្រើន ខណ: ដែលបច្ចុប្បន្ន គឺមានអ្នកលេងប្រមាណជាង១០ម៉ឺនអាក់ខោនមកហើយ។ លោកក៏ប្រកាសជំហរក្នុងការគាំទ្រ និង ដឹកនាំសិល្បករសម្រាប់កម្មវិធីលើកក្រោយៗផងដែរ។ កម្មវិធីក៏ មានវត្តមានគណអធិបតី ពីសំណាក់ ឯកឧត្តម ហ៊ុន សុខា តំណាង ឯកឧត្តម ភឿន ផល្លា ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី អ្នកអង្គម្ចាស់ក្សត្រិយ៍ ស៊ីសុវត្ថិ កុសុមៈនារីរតនា ព្រះរាជវង្សខ្មែរ ភ្ញៀវកិត្តិយស និង វិរៈសិល្បករជាច្រើនរូប។