ការប្រឡងចម្រៀម ឌឹ វ៉យ ខេមបូឌា បានឆ្លងដល់វគ្គសំខាន់ជាថ្មីទៀតហើយដោយ អ្នកជាប់តាមក្រុមនីមួយៗពិតជា ពិបាកតឹងតែង ខណៈអ្នកប្រកួតកាន់តែខ្លាំងឡើងៗ។ វាសនារបស់បេក្ខជននីមួយៗ ស្ថិតនៅវគ្គនេះដើម្បីដណ្តើម យកភាពល្បីល្បាញ ទៅកាន់វគ្គផ្សាយបន្តផ្ទាល់។ នេះជាវេទិកា ប្រឡងចម្រៀងដ៍តឹងតែងមួយ សម្រាប់បេក្ខជន មិនដឹងអ្នកណាខ្លះជាប់អ្នកណាខ្លះត្រូវយំបង្ហូរទឹកភ្នែកនោះ។

យ៉ាងណា ឃើញថា កូនក្រុមរបស់ខូចស៍ទាំង៤ដែលនឹងត្រៀមឡើងមកបង្ហាញសមត្ថភាពក្នុងរាត្រីនេះ! នេះគឺជាវគ្គ Knockouts ។ តើវគ្គ Knockouts នឹងមានលក្ខខណ្ឌបែបណា? ហើយតើបេក្ខជនឆ្នើមរូបណាខ្លះដែលនឹងអាចអ្នកឆ្លងផុតវគ្គដ៏ពិសេសមួយនេះ?រង់ចាំទស្សនាកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី 3 វគ្គ Knockouts សប្តាហ៍ទី 1 ម៉ោង 8យប់នេះ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV។ ពិសេសជាងនេះទៅទៀត តើមានអ្វីកើតឡើង ដំណាក់កាល ប្រកួតស្វិតស្វាញមួយនេះ។ តើអ្នកប្រឡងរូបណាជាជើងខ្លាំង ឆ្លងវគ្គថ្មីដណ្តើមបាន សំឡេងកាន់តែខ្លាំងពីអ្នកតាមដាន។

LEAVE A REPLY

Please enter your comment!
Please enter your name here