ម្ចាស់មកុដ MGI2022និង កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាម្ចាស់មកុដ លំដាប់អន្តរជាតិដែរនោះ បានបង្ហាញឈុតបែប ហែលទឹក ប៊ីគីនី មើលទៅពិតជា ស្រស់សោភា។ រូបភាពដែល អ្នកទាំង២ បានបង្ហាញពិតជាបានធ្វើអោយក្រុមអ្នក គាំទ្រ មានការលើកសរសើរខ្លាំងនិង សាកសមជាម្ចាស់មកុដ ដ៏ឆ្នើម ប្រគល់ជូន មិនខកបំណងអ្វីឡើយ។

ពេជ្រ វត្តីមាន សកម្មភាពតាមឃ្លាំមើលសិស្សប្អូនដែល កំពុងប្រឡង យ៉ាងស្វិតស្វាញ ដើម្បី ពិនិត្យមើលថាតើ អ្នកមកទទួលតំណែងបន្ទាប់ពីនាង នេះពិតជាខ្លាំង ដូចនាងដែរឬយ៉ាងណា។ បែបនេះហើយ វត្តីរមែង អោយសិស្សប្អូននីមួយៗ ត្រូវក្លាហាន សម្តែងអោយអស់លទ្ធភាព ទោះស្ថិតក្នុងបរិយាកាសបែបណា។

ចំពោះនាងប៊េឡាវិញ ដែលជាជនជាតិប្រេសុីល តាំងពីដណ្តើមយក មកុដ អន្តរជាតិមក ឃើញថាដើរ ទៅក្រៅប្រទេសបានស្ទើរគ្របើប្រទេស ជាតារាកិត្តិយសក្នុង កម្មវិធីប្រកួតសម្រស់។ នាងនៅតែរក្សាបានភាពស្រស់ស្អាត និងទាក់ទាញ ។ ក្នុងខែសីហានេះ ប៊េឡា និង លោក ណាវ៉ាត់ អ្នកគ្រប់គ្រងកម្មវិធីហ្រ្គេន នឹងមកកម្ពុជា ដើម្បីមើលការប្រកួតនៅកម្ពុជា។ បែបនេះហើយប៊េឡា និងវត្តីដែលជាមិត្តភក្តិ និងបានជួបគ្នាឡើងវិញ ប្រកបដោយការនឹករលឹក។

LEAVE A REPLY

Please enter your comment!
Please enter your name here