ដោយ៖ ឧត្តម
មានការភ្ញាក់ផ្អើលពេញ យប់ថ្ងៃទី១៣ សីហា ចូលដល់១៤ សីហា ឆ្នាំ២០២៣ ក្នុងពេលដែលគេស្រាប់តែទទួលដំណឹងថា អតីតពិធីការិនីល្បីឈ្មោះ និងជាតារាសម្តែងស្រស់ស្អាត វីជេ អាណូ ប្រហារជីវិតដោយខ្លួនឯង យកកាំបិតចាក់លើខ្លួនឯង។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលសួរនាំ ពីស្ថានភាព។ នាងបានបាត់មុខច្រើនឆ្នាំទៅហើយ ក្រោយផ្ទុះរឿងធំមួយរឿងគេយកឡាមឆូតមុខ។ បាត់ដានពីសិល្បៈរាប់ឆ្នាំ ស្រាប់តែមានរឿងបែបនេះ មិនដឹងថា ជីវិតបច្ចុប្បន្ននេះ វីជេ អាណូ ប្រទះនូវរូបភាពបែបណានោះទេ។

នេះយោងលើការ បង្ហោះរបស់ តារាកំប្លែង ម៉ាដូណា បានរៀបរាប់ខ្លះៗថា «គាត់ជាអ្នកសិល្បះ គាត់ឈ្មោះ វីជេ អាណូ ឃើញគាត់ឡាយ យកកាបិតចាក់ខ្លួនឯង ផ្តាំកូនៗ អីលូវគាត់យ៉ាងមិចហើយ មាននរណាដឹងទេជួយប្រាប់ផង តើគាត់មានសម្ពាធអ្វីខ្លះដែលដោះស្រាយមិនរួច ដល់ថ្នាក់បែបនេះ🥺ជួយshare រកដំណោះស្រាយអោយគាត់ផង។

តាមដំណឹង អាណូ ខ្វះឈាមច្រើន ត្រូវការបញ្ចូលសង្រ្គោះ ហើយនាង មិនទាន់ដឹងខ្លួននៅឡើយទេ ក្រោយពេទ្យសង្រ្គោះ ប្រើពេល៦ម៉ោងមកហើយ។ការយកកាំបិតចាក់នេះ របួសគ្រឿងក្នុងខ្លាំង ដែលនាងសន្លប់ស្តូកស្តឹងមិនទាន់ដឹងខ្លួន។ មហាជន ដឹងរឿងនេះ និងតារាជាច្រើន បានបែរបន់ អោយ អាណូ ឆ្លងផុតគ្រោះថ្នាក់ និង មានជីវិតបន្តរស់រាន កុំបីមានអ្វីកើតឡើង។


LEAVE A REPLY

Please enter your comment!
Please enter your name here