ក្រោយពីបញ្ចប់កម្មវិធីសំណេះសំណាលសិល្បករ និង iEBuy កាលពីថ្ងៃទី១១ សីហា ឆ្នាំ២០២៣ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន “ផ្ទះតារា” ដែលបានដឹកនាំសិល្បករប្រមាណ១០០នាក់អោយចូលរួម និងត្រូវបានក្រុមការងារ iEBuy តែងតាំងជាប្រធាននាយកដ្ឋានព័ត៌មាន និង ផ្សព្វផ្សាយ បានប្រកាសជំហរថា លោកនឹងមិនត្រឹមតែបំផុសអោយមានការគាំទ្រចំពោះ បណ្ដាញសង្គមកូនខ្មែរនោះទេ តែលោកក៏នឹងបន្តដឹកនាំសិល្បករ អោយមានតួនាទីកាន់តែសំខាន់ ក្នុងការចូលរួមសកម្មភាពផ្សេងៗ និង អោយអ្នកសិល្បៈកាន់តែមានតួនាទីសំខាន់ក្នុងការជួយជ្រោមជ្រែងដល់ iEBuy ក្នុងនាមជាបណ្ដាញសង្គមកូនខ្មែរផងដែរ។

លោកថា សប្បាយចិត្តដែលឃើញកូនខ្មែរ អាចបង្កើតបណ្ដាញសង្គមទំនាក់ទំនងមួយបានយ៉ាងល្អ ដែលអាចផុស អាច Comment និងមាន Function ជាច្រើនមុខងារទៀត ដែលបណ្ដាញសង្គមនេះ កាន់តែងាយស្រួលប្រើ។ លោកថាក្នុងនាមជាកូនខ្មែរ គួរតែគាំទ្រស្នាដៃកូនខ្មែរ ហើយលោកចាត់ទុកថាគឺជាមោទនភាពណាស់ ប្រសិនបើកូនខ្មែរអាចលេងបណ្ដាញសង្គមមួយនេះ ជំនួសអោយបណ្ដាញសង្គមបរទេស អោយកាន់តែទូលំទូលាយ។

លោកក៏បានអំពាវនាវ អោយកូនខ្មែរ ជាពិសេសគឺតារាសិល្បៈបន្តផ្សព្វផ្សាយ និង Download App iEBuy ហើយបង្កើត Accounts លេងអោយបានច្រើនឡើង ដោយលោកសំណូមពរថា កូនខ្មែរគ្រប់រូបគួរតែបន្ថែម App នេះមួយទៀត ដោយរូបតែមួយ Post តែមួយ គឺគួរតែផុសក្នុងបណ្ដាញសង្គមបរទេសដែលលេងជាប្រចាំផង ហើយផុសក្នុង App កូនខ្មែរនេះផង ដើម្បីអោយអ្នកលេងបណ្ដាញសង្គមមួយណា ក៏ឃើញពីសកម្មភាពថ្មីៗរបស់ខ្លួនជាប្រចាំ។




LEAVE A REPLY

Please enter your comment!
Please enter your name here