ដោយ៖ ផ្កាយ សំណាង
ព្រោះតែចង់បំពេញនូវ មហិច្ឆិតា ដល់ខ្លួនឯង និងចង់បាននូវភាពល្បីឈ្មោះក្នុងប្រទេសខ្លួន ពេលនេះភាពតស៊ូ របស់នាងបានប្រែក្លាយជាម្ចាស់មកុដឆ្នាំ២០២៣។ នេះជាជ័យជំនះថ្មីបន្តទៀត ក្រោមការខិតខំ និងប្រកបដោយជំនឿចិត្តជាថ្មី។

ពិតជាមានការភ្ញាក់ផ្អេីលខ្លាំងមែនទែន ដោយកាលពីយប់មិញនេះ នាង Natasha Joubert ដែលជាអតីតបវរកញ្ញា Miss Universe South Africa 2020ហេីយទៅចូលរួមប្រកួតនៅ Miss Universe 2020មិនបានជាប់ក្នុង Top នៃការប្រកួត ។ នាងបានទៅប្រកួតបវរកញ្ញា ចក្រវាឡពិភពលោក នៅអាមេរិកជំនាន់រ៉េត សារីតាផងដែរ ពេលនេះនាងបានត្រលប់មកម្ដងទៀតហេីយ ដោយនាងបានឈ្នះមកុដ Miss South Africa 2023 ។

កាលពីយប់មិញនេះ ហេីយនាងនឹងតំណាងអោយប្រទេសទៅចូលរួមប្រកួត Miss Universe 2023 សារជាថ្មីម្ដងទៀត ដែលជាលេីកទី2 មិនធ្លាប់មានពីមុនក្នុងការប្រកួតបវរកញ្ញាចក្រវាឡ ។ ដោយឡែកនៅកម្ពុជា កំពុងបន្តការប្រកួតបវរកញ្ញាចក្រវាឡ ដោយមិនទាន់រកឃើញជ័យលាភីនៅឡើយ ខណៈខាងអ្នករៀបចំកំពុង ខិតខំរកនារីស្រស់ស្អាតឆ្លាតវៃ អោយកាន់តែល្អ ត្រូវចិត្តមហាជន។

LEAVE A REPLY

Please enter your comment!
Please enter your name here