ដោយ ៖ ឧត្តម
ពេញមួយយប់ថ្ងៃទី១៤ សីហា ឆ្នាំ២០២៣ សង្គមសិល្បៈមានការ ភ្ញាក់ផ្អើល និងម្នាក់ៗពោលពាក្យអាណិត វីជេ អាណូ ដែលបាក់ទឹកចិត្តហើយខំតស៊ូរើបម្រះ និងភាពលំបាកលក់ដូរ តាមអនឡាញ។ នាងនៅតែទទួលបានភាពម៉ាក់ងាយ ពីមនុស្សមួយចំនួន ដែលបង្អាប់គ្មានការលើកទឹកចិត្ត ព្រោះមនុស្សទាល់ ច្រកសំខាន់សុញគំនិតហើយ ត្រូវការបំផុត ការសរសើរ និងលើកទឹកចិត្ត ពីមិត្តភក្តិ បងប្អូនឪពុកម្តាយឬ អ្នករាប់អាន។

ការចាក់សម្លាប់ខ្លួន របស់ វីជេ អាណូ ពេលកំពុង ឡាយ វិដេអូ កាលពីយប់មិញ ហាក់បង្កប់ដោយភាព ខ្លោចផ្សារនឹកអាណិតពី មហាជនខ្លាំងណាស់ ហើយពេលគេដឹង លោក ម៉ាដណាបង្ហោះ និងខិតខំអំពាវនាវ សុំសង្រ្គោះ រិតតែរុញអោយមហាជន និងអ្នកសិល្បៈផ្តើម មានទឹកចិត្ត ដល់ជាថវិការ ជួយជាសំខាន់សិន។

ពេលនេះ អាណូ នៅបន្ទប់សង្រ្គោះ បន្ទាន់នៅឡើយ និងមានការតាមដានពីក្រុមគ្រូពេទ្យនៅឯ មន្ទីរពេទ្យកាល់ម៉ែត។ នាងត្រូវការឈាម បញ្ចូលច្រើន និងរបួសខាងក្នុងខ្លួន យ៉ាងដំណំ។ ភ្លាមៗ មានជំនួយផ្ញើថវិការ ដល់ស្វាមី ម៉ាដូណា លោក ហេង ទ្រី បានលុយបង់ពេទ្យទាំងយប់មាន ពេជ្រ ពេជ្រសប លោក យ៉ែម សំអូន ខណៈអ្នកនាងយ៉ុង ចាន់កណ្ណិកា ក៏ប្រកាសជួយតាមទឹកចិត្ត។ ព័ត៌មានមួយនេះ បានផ្ទុះ និងកើតឡើងដឹងសុះសាយ ពីម៉ាដូណា បានលោកជួយបំផុសអោយអ្នកសិល្បៈបានដឹង ហើយនេះជាការធ្វើបុណ្យមួយដ៏មានទឹកចិត្តបំផុត បើទោះជា អាណូ មានអ្វីនៅពីក្រោយក៏ដោយ។

ការសង្រ្គោះមនុស្សជារឿងចាំបាច់ ទាន់នៅរស់ និងសំខាន់បានជួយ និងអាណិតកូន។សង្ឃឹមថា បងប្អូន មហាជនអាណិតនាង ហើយជួយជាថវិកា បន្តដើម្បី បង់ថ្លៃចំណាយព្យាបាលព្រោះពេលនេះ នៅតែបន្តសម្រាកពេទ្យ និងដង្ហើមសង្រ្គោះនៅឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here