បើទោះបីជាការប្រកួតឈុតតំណាងជាតិMiss grand cambodia កាលពីថ្ងៃទី 16 ខែសីហា ឆ្នាំ2023 បានបញ្ចប់ទៅក៏ពិតមែនប៉ុន្តែកំពុងតែផ្ទុះការគាំទ្រខ្លាំងមែនទែនពីមហាជូនរហូតដល់មានការលើកឡើងថាឈុតតំណាងជាតិខេត្តនេះមានភាពលេចធ្លោរខ្លាំង ឈុតតំណាងជាតិខេត្តនោះពិតជាសាកសម។អ្វីដែលគួរឱ្យកត់សម្គាល់នោះឃើញថាឈុតសម្លៀកបំពាក់តំណាងជាតិនៅក្នុងឆ្នាំនេះពិតជា ល្អប្រណីតឥតខ្ចោះតែម្ដង ដោយអ្នកឌីហ្សាញពួកគាត់បានសម្រិតសម្រាំងក្នុងការតាក់តែងបង្កើតឈុតនីមួយៗដើម្បីបង្ហាញអោយជនរួមជាតិ និង ជនអន្តរជាតិបានស្គាល់អ្វីគឺជារបស់ខ្មែរ។ ហើយបើយើងមើលពីកាបង្ហាញសម្ថតភាពរបស់បេក្ខនារីទាំង25រូបវិញគឺ មានភាពលេចធ្លោរៀងៗខ្លួន នៅពេលសម្តែង ជាមួយការគ្រងឈុតដ៏ប្រណិត ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតពី សំណាក់អ្នកឌីហ្សាញនីមួយៗ។
ខាងក្រោមនេះជារូបភាពខ្លះៗអំពីព្រឹត្តិការណ៍ដ៏ពិសេសនេះ។