កាលពីថ្ងៃទី 18 ខែសីហាឆ្នាំ 2023មុននេះ ការប្រកួតវគ្គបឋមនៅក្នុងកម្មវិធី Miss Grand cambodia2023 ឃើញថាបេក្ខភាពទាំង 25 រូបបានបង្ហាញសមត្ថភាពនៅលើឆាកដ៏ធំ និងបង្ហាញស្ទីលការដើរយ៉ាងល្អជាមួយរ៉ូបរាត្រីស្រមោលសរឃើញហើយមិនសរសើរមិនបាន។ កម្មវិធីកៀគនិងថ្ងៃផ្ដាច់ព្រ័ត្ររឹតតែធ្វើឲ្យគណៈកម្មការពិបាកក្នុងការដាក់ពិន្ទុឲ្យបេក្ខភាពទាំង 25 រូបដោយសារតែសមត្ថភាពMiss grand cambodia 2023ម្នាក់ៗសុទ្ធតែអ្នកខ្លាំងហើយធ្វើបានល្អរៀងៗខ្លួន។
ឃើញថាបេក្ខភាពនៅក្នុងឆ្នាំនេះមិនត្រឹមតែមានសមត្ថភាព និង រូបសម្រស់ស្អាតតែប៉ុណ្ណោះទេ ប៉ុន្តែបេក្ខភាពរបស់យើងម្នាក់ៗពួកគាត់សម្រិតសម្រាំងខ្លាំងមែនទែនក្នុងការរិះរកឈុតរាត្រីស្រមោលសរស្អាតៗដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីគណៈកម្មការ ហ្វានៗ ដោយបេក្ខភាពអ្នកខ្លះគឺថាចំណាយថវិកាផ្ទាល់ខ្លួនរហូតខ្ទង់ពាន់ដុល្លារឯណោះដើម្បីបានឈុតស្អាតៗ បង្អួតនៅលើឆាកដ៏ធំនេះ។
កម្មវិធីប្រកួតកញ្ញាឯកដ៏ អស្ចារ្យនៃកម្ពុជាវគ្គប្រកួតបឋមក្នុងឆ្នាំនេះ លោកស្រី អ៊ឹម សុគន្ធា ដែលND របស់Miss grand cambodia2023 បានធ្វើអោយកក្រើកវិស័យបវកញ្ញាតែម្តង ដោយបានអញ្ជើញគណៈគ្រប់គ្រង Miss Grand Internationalគឺលោក Nawat លោកស្រី Teresa និង ម្ចាស់មកុដ MGI 2022 កញ្ញា Isabella ធ្វើជាគណៈកម្មការផងដែរ។