ដោយ៖ ឧត្តម
ការរំពឹងទុក របស់កញ្ញា អុិន លក្ខិណា ថានឹងបានឈ្នះមកុដ ហ្រ្គេន កម្ពុជា ២០២៣ ត្រូវបាន បាត់បង់ហើយ បានទទួលត្រឹមចំណាត់ថ្នាក់លំដាប់រងទី២។ នាងមានតែភាពស្រឡាំងកាំង ក្រោយឭលទ្ឋផលហើយបានត្រឹមតែ ដើរយកពាន ទ្រហោយំក្រោមការអាណិតរបស់អ្នកគាំទ្រ។ កាេប្រឡង មានតែពាក្យឈ្នះចាញ់ និង មានអ្នកខ្លាំង លើខ្លាំងដែលរមែង ត្រូវពង្រឹងសមត្ថភាព។

ឃេីញរូបភាពនេះហេីយ មានអារម្មណ៍ថាអាណិតពួកគាត់ ព្រោះពួកគាត់មាន Fan រំពឹងក្នុងការឈ្នះមកុដក្នុងឆ្នាំនេះច្រេីន តែចុងក្រោយអ្វីដែលរំពឹងគឺជាការខកបំណង ។ យ៉ាងណាគេក៏សង្ឃឹមថា អ្នកគាំទ្រ លក្ខិណា នឹងបន្តជួយគាំទ្ររូបនាងទៀតផង ព្រោះ ថាវិស័យបវរកញ្ញា អុិន លក្ខិណា ខិតខំណាស់ការប្រកួត មិនដែលថាធុញ និងចុះចាញ់។

ពិសេសសង្ឃឹមថាលក្ខិណា រឹងមាំបន្តនិងមិនតូចចិត្តច្រើន ព្រោះ មានហ្វេនៗអាណិត និងលើកទឹកចិត្តរាប់ទាំងតារាមួយចំនួន ក៍ស្តាយសមត្ថភាពនាងដែរ។ តែទោះបីយ៉ាងណាយេីងនៅតែអបអរសាទរដល់អ្នកដែលបានឈ្នះមកុដនៅក្នុងឆ្នាំនេះផងដែរ


LEAVE A REPLY

Please enter your comment!
Please enter your name here