កាលពីថ្ងៃទី១៩ សីហា ឆ្នាំ២០២៣មុននេះ ក្រុមហ៊ុនបុរីបុស្បា បានធ្វើពិធីកាត់ខ្សែបូរ បើកសម្ពោធការិយាល័យកណ្ដាលរបស់ខ្លួនយ៉ាងអធឹកអធម ដោយមានវត្តមានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និង ភ្ញៀវកិត្តិយសចូលរួមយ៉ាងកុះករ។ នៅក្នុងពិធីនោះក៏មានវត្តមាន តារាចម្រៀង មាស សុខសោភា និង ស្វាមី ដែលជាដៃគូភាគហ៊ុន ចូលរួមផងដែរ។

លោកឧកញ៉ា ឈាង រ័ត្ន អគ្គនាយកក្រុមហ៊ុនបុរីបុស្បា បានថ្លែងប្រាប់ថា ហេតុផលនៃការបោះទុនសាងសង់ការិយាល័យកណ្ដាល ដែលមានកម្ពស់ច្រើនជាន់ និង ស្ថិតនៅទីប្រជុំជន លើផ្លូវ២៧១ក្បែរ បុរីជីបម៉ុងនេះ គឺដើម្បីអោយបងប្អូនដែលជាអតិថិជនរបស់បុរីបុស្បាទាំងអស់ ងាយស្រួលទទួលបានព័ត៌មាន នៅពេលចង់សួរ ឬ ចង់ដឹងពីគម្រោងរបស់បុរីបុស្បា និង បានដឹងពីប្រូម៉ូហ្សិនថ្មីៗ ដោយមិនចាំបាច់ទៅដល់ទីតាំងគម្រោង។

វត្តមានការិយាល័យកណ្ដាលនេះ ក៏បង្ហាញយ៉ាងច្បាស់ថា បុរីបុស្បា គឺជាបុរីដែលទីតាំងច្បាស់លាស់ មានក្រុមហ៊ុនរឹងមាំ និង មិនភ័យរឿងបញ្ហាណាមួយ ដូចករណីបុរីមួយចំនួន ដែលបងប្អូនខ្លះកំពុងភ័យបារម្ភ។ ជាក់ស្ដែង នៅក្នុងកាលៈទេសៈនេះ លោកឧកញ៉ាថា គម្រោងទាំងមូលនៅតែពន្លឿនការសាងសង់ ដោយគម្រោងទាំងមូលកាន់តែមានការអភិវឌ្ឍន៍។ នៅក្នុងពិធីនោះ ក្រុមហ៊ុនក៏បានកាត់ខ្សែបូរអបអរការទទួលពាន Best Housing Development of the year 2023 ដែលបញ្ជាក់ពីស្ដង់ដារគុណភាព ពីការឈានឡើងឈានមុខគេ ក្នុងការអភិវឌ្ឍន៍បានល្អជាងគេផងដែរ។

លោក ទឹម វណ្ណនី សមាជិកស្ថាបនិក និង ជានាយកប្រតិបត្តិ ក្រុមហ៊ុនបុស្បា ប្រផឹធី បានលើកឡើងថា វត្តមានការិយាល័យកណ្ដាល និង ការទទួលពាន ដែលបានលើកឡើងនេះ គឺបង្ហាញកាន់តែច្បាស់ពីការឈានឡើង នៃបុរីបុស្បា ហើយដើម្បីជាការអបអរចំពោះពានរង្វាន់ និង ការបើកសម្ពោធអគារនេះ បុរីបុស្បា ក៏ប្រកាសលក់បញ្ចុះតម្លៃ និងប្រកាសផ្ដល់លក្ខណ្ឌបង់រំលោះ យ៉ាងពិសេស ដើម្បីផ្ដល់លទ្ធភាពកាន់តែច្រើន ក្នងការទទួលបានផ្ទះប្រណិត បុរីបុស្បាផងដែរ ដើម្បីជាការថ្លែងអំណរគុណដល់អ្នកគាំទ្រ និង ដើម្បីរួមចំណែកអភិវឌ្ឍន៍សំណង់លំនៅដ្ឋានជូនពលរដ្ឋ អោយកាន់តែប្រសើរ ក្រោមមាគ៌ា ដឹកនាំរបស់រដ្ឋាភិបាល។


LEAVE A REPLY

Please enter your comment!
Please enter your name here