ប្រទេសថៃ ជ្រើសរើសបានម្ចាស់មកុដ ដ៏សំខាន់ប្រចាំប្រទេសរបស់ខ្លួនហើយ កាលពីពេលថ្មីៗនេះ នោះគឺជាម្ចាស់មកុដ បវរកញ្ញា ចក្រវាឡ ថៃឆ្នាំ២០២៣ ។បវរកញ្ញាថៃ នៅក្នុងឆ្នាំនេះមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតតែមួយមុខប៉ុណ្ណោះទេប៉ុន្តែនាងពិតជាមានសមត្ថភាពចំណេះដឹង និង ឆ្លាតវៃខ្លាំងនៅលើឆាកដែលអាចឆក់យកពិន្ទុពីគណៈកម្មការបាន។ ឃើញថាមហាជូនមានការសរសើរពីគណៈកម្មការថា ភ្នែកមុត ក្នុងការដាក់ពិន្ទុខ្លាំងមែនទែនដែលបានជ្រើសរើសបវរកញ្ញាដែលមានសមត្ថភាពមកតំណាងឲ្យប្រទេសពួកទេ។

គួរបញ្ជាក់ផងដែរថាកញ្ញា Anntonia Porsild គឺជាអតីតបវរកញ្ញាក្នុងកម្មវិធីល្បីលំដាប់ពិភពលោក គឺMiss Suprannational thailand ឆ្នាំ 2019 ហេតុតែៗមាន មហិច្ឆិតាស្រឡាញ់នៅក្នុងវិស័យបវរកញ្ញានាងក៏បន្តមកប្រកួតសាជាថ្មីម្តងទៀតដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួន តែពេលនេះនាងក៏បានដណ្ដើមម្កុដ នៅក្នុងកម្មវិធី miss universe thailand2023 ក្រោមការទទួលស្គាល់ពីសំណាក់ប្រជាជនថៃដ៏ច្រើនលើសលុប។ នាង កំពុងបង្កើនសម្ថតភាពបន្ថែមទៀត ដើម្បីបន្តបេសកម្មឆ្ពោះដំណើរទៅកាន់ ការប្រកួតកម្រិតពិភពលោក។

ដោយឡែកចំពោះកម្ពុជាយើង ក៏កំពុងស្វែងរកម្ចាស់មកុដ នៃបវរកញ្ញាចក្រវាឡ របស់ខ្លួនក្នុងឆ្នាំនេះផងដែរ។ គេនឹងដឹងថានារីកម្ពុជា ម្នាក់ណាដែលសាកសមលើកមកុដ ហើយត្រៀមប្រកាសនៅខែកញ្ញាដើមខែឆាប់ៗនេះ ចង់ដឹងថា បវរកញ្ញាណាមួយដែលលេចធ្លោរជាងគេ ស្រស់ស្អាតជាងគេ ហើយនិងមសនភាពឆ្លាតវ័យជាងគេ។

LEAVE A REPLY

Please enter your comment!
Please enter your name here