កាលពីថ្ងៃទី២២ សីហា ឆ្នាំ២០២៣ ផលិតកម្មសាស្ត្រាហ្វៀម បានសម្ពោធដាក់បញ្ចាំងរឿង “ផ្ទះតៃហោង” យ៉ាងអធឹកអធម ដោយមានតារាសម្ដែង និង ភ្ញៀវកិត្តិយសកុះករចូលរួម។ នៅក្នុងពិធីនោះ លោកស្រី ប៊ុន ចាន់និមល ម្ចាស់ផលិតកម្ម ក៏បង្ហាញពីជំនឿចិត្ត នៃភាពជោគជ័យក្នុងការដាក់បញ្ចាំងភាពយន្តនេះផងដែរ។ លោកស្រីនិយាយថា នេះជាភាពយន្តបែបភ័យរន្ធត់ ហើយក៏បានចូលរួមសម្ដែងដោយតួអង្គឯក ក្នុងរឿង ខ្មោចដើមចេកជ្វា ដ៏ល្បីល្បាញផងដែរ។ ភាពយន្តនេះ នឹងដាក់លក់សំបុត្រចាប់ពីថ្ងៃទី២៤ សីហា នេះតទៅ ហើយក៏គម្រោងនឹងយកទៅដាក់បញ្ចាំងនៅក្នុងប្រទេសឡាវ ដូចគ្នានឹងរឿងមុនៗផងដែរ។ នៅក្នុងភាពយន្តនេះ ក្រៅពីភាពភ័យរន្ធត់ ក៏មានបង្កប់ខ្លឹមសារអប់រំផងដែរ ពោលគឺបង្រៀនកុំអោយមនុស្សសាងអាក្រក់។
ខាងក្រោមនេះ ជាទិដ្ឋភាពខ្លះៗ ក្នុងពិធីសម្ពោធ ដែលទើបតែបញ្ចប់៖




LEAVE A REPLY

Please enter your comment!
Please enter your name here