ដោយ ៖ ឧត្តម
ថ្ងៃនេះ ការប្រកួត បវរកញ្ញាចក្រវាឡកម្ពុជា បានឆ្លងចូលដល់ចគ្គ ប្រកួតប្រជែងឈុតហែលទឹកដែលជា បិញ្ញាសា មួយមានការចាប់អារម្មណ៍ពីមិត្តអ្នកតាមដាន ផងដែរ។ ក្រុមអ្នកស្នេហា វិស័យ បចរកញ្ញា កំពុងផ្តោតកាន់តែខ្លាំងឡើង ចង់ដឹងថា ការគ្រងឈុតហែលទឹកនេះ បវរកញ្ញា រូបណាជះសម្រស់ សុីដាច់គេ និងរាងស្អាត ហើយឈ្នះតំណែងនេះ។

Miss Universe Cambodia ២០២៣ កំពុងក្លាយជា ការតាមដានខ្លាំង ពីអ្នកគាំទ្រ ព្រោះ គេដឹងថា វត្តមាន បេក្ខនារី មកប្រកួត សុទ្ឋសឹង ជើងខ្លាំង។ អ្វីដែលកត់សម្គាល់ គឺមានវត្តមាន បវរកញ្ញាភេទទី៣ ដ៍ល្បីឈ្មោះ កញ្ញា សៃ ហ្វុន និង កញ្ញា ចន សុទីម៉ា ចូលរួមប្រជែងគ្នាផងដែរ។ លើសពីនេះទៅទៀតកម្មវិធី លំដាប់នេះបាន ចេញផែនការ អោយស្ត្រី មានកូន អាចមានសិទ្ឋិ ចូលរួមប្រកួត រកភាពខ្លាំងបាន។ ចំណែក កម្ពុជា បេក្ខភាព តំណាង ខេត្តព្រះសីហនុ កញ្ញា តូច សុីណេ មានកូន២នាក់ បានបង្ហាញមុខ ចូលរួមប្រឡងយ៉ាងក្លាហាន។


រង់ចាំមើលទាំងអស់គ្នា ថាតើរាត្រីនេះ បេក្ខនារីទាំងជាង៣០រូប នរណាខ្លះលេចធ្លោ ចូលកំពូលទាំង៥ ក្នុងការតាមដានឆ្នាំនេះ។ អ្វីដែលកាន់តែចង់ឃើញ គ្រាន់តែដឹងថា មានការបង្ហោះរូប សុទីម៉ា និង សៃ ហ្វុន ស្លៀកឈុតប៊ីគីនីម្នាក់ៗ រិតតែចង់អោយដល់ម៉ោង ប្រកួត។

LEAVE A REPLY

Please enter your comment!
Please enter your name here