ដោយ៖ ផ្កាយ សំណាង
ពិតជារឿងមួយ ដែលពិសេសខ្លាំងណាស់ ដែលទស្សនិកជន សុទ្ធតែភ្ញាក់ផ្អើលគ្រប់គ្នាតែម្តង នូវពេលទទួលជ្រាបរឿងមួយនេះ។ នោះគឺ បវរកញ្ញាកម្ពុជា ដំបូងគេ មានឈ្មោះថា តូច សុីណេ មានកូន១ហើយនោះ បានចូលប្រឡងបវរកញ្ញាចក្រវាឡ យ៉ាងរំភើយ ប្រជែងគេឯង។ នេះជាការកត់សម្គាល់ថ្មីមួយទៀត ជុំវិញ វិស័យប្រឡងបវរកញ្ញា នៅកម្ពុជា។
បន្ទាប់ពីស្ថាប័ន Miss Universe បានបើកសិទ្ធឲ្យស្រ្ដីដែលមានគ្រួសារហើយអាចចូលប្រលងបាន តូច ស៊ីណេ បានក្លាយជាបេក្ខភាពបវរកញ្ញាតំណាងខេត្ដព្រះសីហនុក្នុងការប្រលង Miss Universe Cambodia 2023 ដំបូងគេបំផុត ដែលបានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញា ជាអ្នកម្ដាយដែលមាន Baby ចំនួន២នាក់រួចទៅហើយ ។
គេរង់ចាំមើលថាតើ អ្នកនាងតូច សុីណេ ដ៏ស្រស់សោភា មានកូន២ ប្រុសៗខូចចិត្ត និងមានការភ្ញាក់ផ្អើល និងធ្វើអោយមាន សភាពលេចធ្លោបានដល់ស្ថានភាពបែបណា។ ពិសេសក្នុងថ្ងៃទី២៤ សីហា ២០២៣នេះ មានការប្រកួតឈុតហែលទឹកថាតើ សុីណេ ជះរាងសិចសុី យ៉ាងណាទៅ។