កាលពីថ្ងៃទី ២៧ សីហា ឆ្នាំ២០២៣ ផលិតផល រដ្ឋាយ៉ា ប្រេន របស់លោកស្រី ភីរ៉ាន់យ៉ា បានបើកបង្ហាញផលិតផលថ្មីចំនួន៣ប្រភេទ យ៉ាងកក្រើក ដោយមាន Fluencer ល្បីៗ នៅលើបណ្ដាញសង្គម ចូលរួម យ៉ាងច្រើនកុះករ។ ក្នុងចំណោមផលិតផលដែលប្រកាសជាផ្លូវការនោះ រួមមាន ម៉ាស់បិទជំនួយភ្នែក កុំអោយស្លក់ កុំអោយរោយ និង រកាំ ផលិតផលទឹកអប់អនាម័យ និង ក្រែមលាបបបូរមាត់។ ផលិតផលទាំង៣នេះ ត្រូវគេជឿជាក់ថា នឹងផ្ទុះទីផ្សារមិនអន់នោះឡើយ ដោយសារតែ លោកស្រី ភីរ៉ាន់យ៉ា ក៏បានចាប់ដៃជាមួយ តារា TikTok និង Fluencer ល្បីៗ អោយជួយធ្វើទីផ្សារអោយផង។ ជាក់ស្ដែងនៅក្នុងពិធី ដែលលោកស្រីបានប្រកាសពីផលិតផលថ្មីទាំង៣នោះ វត្តមាន Fluencer ល្បីៗច្រើនណាស់ ត្រូវបានបង្ហាញមុខ ខណៈដែលវត្តមានសិល្បករសិល្បការិនីអាជីពៗ ក៏មកចូលរួមច្រើននាក់។