កញ្ញា Le hoang phuong ជាបេក្ខនារី ឆ្នើម របស់ហ្រ្គេន វៀតណាម ២០២៣ ត្រូវ បានបំពាក់មកុដនារីជើងខ្លាំង។ នាង ពិតជាសមជាមួយ ការគ្រងនូវ មកុដដ៏សំខាន់នេះ ដោយសារ មានសមត្ថភាពលើសពី បេក្ខនារីផ្សេងទៀត នេះជាបវរកញ្ញា នៅក្នុងតំបន់អាស៊ាន ខណៈ កម្ពុជាយើង ទើបតែរកបាន ស្រីស្អាតរបស់ខ្លួន ក្នុងកម្មវិធីហ្រ្គេននេះផងដែរ។

បវរកញ្ញា វៀតណាម រូបនេះ ក៏ត្រូវត្រៀមខ្លួន ថែមទៀត សម្រាប់ការ ប្រឡងកម្រិតអន្តរជាតិ ដោយប្រទេសវៀតណាម ជាអ្នកធ្វើជាម្ចាស់ផ្ទះ។យ៉ាងណា កម្ពុជាយើង ក៏មានការរំពឹងថា ភឹម ស្រីនោរ ក៏ទទួលបាន នូវភាពលេចធ្លោខ្លាំង បន្ទាប់ពីចូលដល់ឆាកអន្តរជាតិ ជួបគេជួបឯង។

ជាការមើលឃើញ បវរកញ្ញា ហ្រ្គេនជាច្រើន ប្រទេសហើយ រកឃើញម្ចាស់មកុដ។ ពួកគេនិង មកជួបជុំគ្នា ដើម្បីប្រកួតប្រជែង ហើយពួកគេ សុទ្ធតែមាន ទេពកោសល្យម្នាក់ម្យ៉ាងៗ ដូចនេះហើយ ទើប តម្រូវអោយ គណេ:កម្មាការ ទាំងអស់ត្រូវយកចិត្ត ទុកដាក់ក្នុង ការវាយតម្លៃ ដាក់ពិន្ទុះ រកនារីស្អាតពូកែ លើសគេ លំដាប់អន្តរជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here