ការប្រឡងចម្រៀង ខេមបូឌា អាយឌល តដូវកាលទី៣ បានចូលដល់វគ្គផ្សាយបន្តផ្ទាល់ហើយក្នុង វេទិកាដ៏ធំ។ ទាំងអ្នកប្រឡង និង គ្រូបង្វឹកនីមួយៗ បាននាំគ្នា សម្រិតសម្រាំងនូវ សម្លៀកបំពាក់អោយមើលទៅ កាន់តែទាក់ទាញ។យ៉ាងណាមិញ គ្រូបង្វឹកដ៏ មានសមត្ថភាព សុគន្ឋកញ្ញាឃើញថា តែងខ្លួនបានយ៉ាង ស្រស់បំព្រង និងនៅតែទទួលបាន ការសរសើរពីហ្វេនៗ។

រដូវកាលទី៣ នៃការប្រឡងចម្រៀង លំដាប់ពិភពលោកនេះ ឃើញថា ដល់វគ្គផ្សាយ បន្តផ្ទាល់ មានបេក្ខជន បេក្ខនារី សុទ្ធតែខ្លាំងៗ មានសំឡេងល្អ គួរជាទីចង់ស្តាប់។ នេះជាការខិតខំ ប្រឹងប្រែងរបស់ខូច ទាំង៤រូប ដែលបានយក បទពិសោធន៍ មានជាយូរឆ្នាំ ស្វែងរកពន្លក សិល្ប: ថ្មីៗ បន្តវេន វិថីមួយនេះ នៅក្នុងសង្គមសម័យជឿនលឿន។ យ៉ាងមិញ យើងឃើញថា អ្នកនាង កញ្ញា នៅតែទទួល បានការជ្រើសរើស ជាគ្រូ ជួយបង្វឹក រលកថ្មី បន្តពីមួយ កម្មវិធី ទៅមួយ កម្មវិធី ព្រោះមើលឃើញថា អ្នកនាង កញ្ញា មានសមត្ថភាព ល្អ និងជំនាញ ពិតប្រាកដ ពិបាករកគូប្រៀប ។

ឯការដាក់ពិន្ទុ និង វាយតម្លៃវិញ ឃើញថា មានការមុឺងម៉ាត់ តែម្តង។ ដូចនេះហើយ គ្រប់ជំហ៊ាន នៃការបង្ហាញខ្លួន មិនថា តុបតែងខ្លួន ស្លៀកពាក់ ឬបែបណា អ្នកនាង រមែងរក្សាបាននូវភាពហ្មត់ចត់ ជាប្រចាំ។គេបន្តនៅ រង់ចាំតាមដានមើលថា តារាកំពុង ពពោះ កូនទី២ នេះ មានកូន ក្រុមរបស់ខ្លួន ធ្វើបានល្អ អាចដណ្តើមពាន រដូវកាលទី៣រួចទេ។ ឯបេក្ខជន នៅតាមក្រុម ផ្សេងៗទៀតឃើញថា មានសមត្ថភាព មិនចាញ់គ្នា នោះទេ និងរិតតែ ធ្វើអោយ កម្មវិធីកាន់តែឡើង កម្តៅទៅៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here