ការប្រកួតកម្មវិធី បវរកញ្ញា ចក្រវាឡ កម្ពុជា ២០២៣ បានដំណើរ ការប្រកួត ឆ្លងបាន មួយវគ្គទៅមួយវគ្គ មកហើយ ដោយជាការមើលឃើញ នារីដ៏ស្រស់ស្អាតជា បេក្ខភាព មកចូលរួមប្រកួត ពិតជាបាន ព្យាយាម រៀងៗខ្លួន ដើម្បីដណ្តើមយកមកដល់ និង ភាពស្រស់ស្អាត លេចធ្លោ ពីអ្នកដាក់ពិន្ទុផងដែរ។

ក្រោយពេល បវរកញ្ញា យើងទាំងជាង៣០រូប មកបង្ហាញ រួមគ្នា នូវឈុតតំណាងជាតិ២០២៣ ឃើញថា ផ្ទុះ ការទាក់ទាញ ជាច្រើនពីសំណាក់អ្នកគាំទ្រ និងមិត្តអ្នកទស្សនា កម្មវិធី ដ៏ធំល្បីល្បាញមួយនេះ។ ឆ្នាំនេះ បវរកញ្ញា យើងទាំងអស់ ត្រូវបានខាងកម្មវិធី ផ្តល់សិទ្ឋិ អោយ នារី មានប្តី មានកូន និង ភេទទី៣ មានការចូលរួមប្រកួត។

ជាក់ស្តែង បវរកញ្ញា មានកូនក៏មកប្រកួត ពិតជា ស្រស់ស្អាត ហើយ ក្នុងនោះ នាង សៃ ហ្វុនក៏មានការចាប់ ចិត្តតាមដានពី មហាជនខណៈ:ចន សុទីម៉ា ក៏ខ្លាំងក្នុងការ តាមសង្កេតពី ហ្វេនៗសម្បើមណាស់ដែរ។ រង់ចាំមើលថា នរណា ជាម្ចាស់មកុដ ក្នុងពេលថ្ងៃ ប្រកាស និង មកដល់ចំថ្ងៃ៩ កញ្ញា ២០២៣ ។យើងរំពឹងថា ម្ចាស់មកុដឆ្នាំ២០២៣ ពិតជាលេចធ្លោ ហើយធ្វើបានល្អ លើឆាកកម្រិតពិភពលោក។


LEAVE A REPLY

Please enter your comment!
Please enter your name here