ដោយ: ផ្កាយ សំណាង
ស្រីស្អាតកម្ពស់បាន ចន សុទីម៉ា កំពុងអង្រួនមិត្តអ្នកស្នេហា វិស័យបវរកញ្ញា រំពឹងខ្លាំងណាស់ក្នុងការយល់ថានាង អាចនឹងគ្រងមកុដ។ យ៉ាងណាក្រោយពី សុទីម៉ា បង្ហាញខ្លួនលើវិញ្ញាសាជាច្រើន ទស្សនិកជន ជាច្រើន បាននាំគ្នា វិភាគថា បវរកញ្ញា រាងស្រឡូន រូបនេះ អាចឡើងដល់ ២រូបកាន់ដៃគ្នា ដណ្តើមមកុដឬយ៉ាងណា។

នៅសល់តែ ប៉ុន្មានថ្ងៃទៀត ប៉ុណ្ណោះ គឺរាត្រីថ្ងៃទី៩ កញ្ញា ២០២៣ ការប្រកួត Miss universe Cambodia 2023 ឆ្លងដល់វគ្គ ផ្តាច់ព្រត្រ័ ដោយនឹង ប្រកាស ម្ចាស់ជ័យលាភី មកុដឯក ២០២៣។ គេកំពុងតាមដានថា ឆ្នាំនេះ ម្ចាស់មកុដ បានទៅលើនារីជើងខ្លាំងរូបណា។ ស្របពេលដែលជើងខ្លាំងៗ នៅឆ្នាំនេ ឃើញថាមានកម្រិតល្អៗ គួរអោយទាក់ទាញ មិត្តអ្នកតាមដាន យ៉ាងសម្បើម។

យ៉ាងណា ទីម៉ា ក៏ក្លាយជាផ្ទាំងស៊ីប និងក្រោមការ ឃ្លាំមើលខ្លាំងបំផុត ក្នុងការអ៊ុត មកុដ។ នាង និង តារាភេទទី៣ សៃ ហ្វុន គឺជាគូប្រជែង នៅតាមបណ្តាញសង្គម របស់ក្រុម តាមដានវិស័យ បវរកញ្ញា។ ដូចនេះ ម្នាក់ៗ កាន់តែមានការ ពិបាកចិត្ត បើខាងណា របូតមកុដ គឺស្តាយដូចៗគ្នា។ រយពេលការឡើងបង្ហាញខ្លួនរបស់ សុទីម៉ា សុទ្ធតែទទួលបានការកោតសរសើរ។ ទោះយ៉ាងណា ការអោយមកុដ គឺ ត្រូវមើលគ្រប់ច្រើនជ្រុង តាំងពីសីលធម៌ កិរិយាមាយាទ និង ចំណេះដឹងនានា បូកផ្សំជាមួយ និង ការគោរពពេលវេលា ជាមួយក្រុមការងារផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here