ដោយ- ផ្កាយ សំណាង
បើទោះជាកម្មវិធីប្រកួត បវរកញ្ញា ចក្រវាឡ កម្ពុជា ២០២៣ មានការផ្តោតខ្លាំងលើ សុទីម៉ា និង សៃ ហ្វុន ក៏ពិតមែន តែគេក៏មិនភ្លេច តាមដានមើលទៅលើ បវរកញ្ញា ចក្រវាឡ តំណាងខេត្តបាត់ដំបងនោះឡើយ។ នាងក៏ស្ថិតលើ ចំនុច ខ្លាំងយ៉ាងគួរ អោយទាក់ទាញ មិនចាញ់គេ កញ្ញា ចាន់ណា ពិសី ឃើញថារាល់ពេលឡើងប្រកួតគឺដំណើរកាយវិការ សម្តែងលើឆាកពិតជាជឿជាក់ រហូតទទួលបានការ តាមដាន ពីក្រោមស្នេហាវិស័យ បវរកញ្ញា។

ចាន់ណា ពិសី គឺជា បេក្ខនារី ដែលធ្លាប់ប្រកួត មីសហ្រ្គេន កាលពីប៉ុន្មានឆ្នាំមុន។ ទំនងមើលឃើញខ្លួនឯង មិនទាន់ឆក់បានភាពទាក់ទាញ ទើបនាងបក មកប្រកួតសារជាថ្មីជាមួយការជឿជាក់ និងវិវត្តន៍ខ្លួនគួរអោយ ទាក់ទាញ។ ហ្វេនៗមួយចំនួន បានដៅថា ក្នុងចំណោមបេក្ខនារី៣០រូបជាង ចាន់ណា ពិសី អាចឆ្លងដល់ថប៥ ជាក់ជាមិនខាន។ បើទោះជាមិនហ៊ាន កំណត់ថា អាចលើកមកុដ តែក៏យល់ថា មិនអាចប្រហែស ជាមួយបេក្ខភាព តំណាងខេត្តបាត់ដំបងនេះ បាននោះឡើយ។

នាងពិតជាយល់សាច់ការ យល់ពីខ្លឹមសារ ដាក់ការងារអោយ បំពេញ។ រាល់ការបង្ហាញខ្លួនលើវេទិកា ពិសី សុទ្ធតែបានឆក់យកចិត្តអ្នកទស្សនា អោយមើលការសម្តែងរបស់នាង។ ម្ល៉ោះហើយ នាងក៏ជាចំណែក ទាក់ទាញមួយនូវឆ្នាំនេះ ក្នុងព្រឹត្តិការណ៍ ប្រកួតប្រជែង បវរកញ្ញា ចក្រវាឡកម្ពុជា ឆ្នាំ២០២៣នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here