ដោយ- ផ្កាយ សំណាង
បេក្ខភាព The voice Cambodia រដូវកាលទី៣ ក្នុងក្រុម ពេជ្រ សោភា កញ្ញា វ៉ាឌី ភាលី ត្រូវបានជាប់ ចូលដល់វគ្គ ផ្សាយ បន្តផ្ទាល់សហ្តាហ៍ទី២ មួយជំហ៊ានទៀត។ នាងបានជាប់ដោយ សារការ សង្រ្គោះ សេវយករបស់គ្រូ បង្វឹកពេជ្រ សោភា ដោយធ្វើអោយនាង រំភើប និងដឹងគុណខ្លាំង ចំពោះរៀមច្បង សោភា ដែលមើលឃើញ សមត្ថភាពនាង។

ប្អូនស្រី របស់ អតីត តារាសម្តែង វ៉ាឌី ភាលីង កញ្ញា ភាលី បានសម្រេចចិត្តសាកល្បង ប្រកួតចម្រៀង កម្រិតពិភពលោក ប្រជែងគេឯង។ នាងពិតជាធ្វើបានល្អ ពីមួយវគ្គទៅមួយវគ្គ រហូតឆក់បេះដូង ពេជ្រ សោភា អោយគូសយក ហើយ ដឹកដៃនាងអោយ មានសិទ្ធិ បន្តដំណើរ ទៅមុខ បានមួយវគ្គទីមួយវគ្គ។ នាងរមែងបុកពោះ ហើយ អួលដើមក រកយំម្តងៗ រាល់ពេលប្រកាស លទ្ធផល។

ក្រោយពេលជាប់ដល់ សហ្តាហ៍ទី២ ភាលី បាន និយាយថា អរគុណ ខូចពេជ្រ សោភា ដែលលះបង់ពេលវេលា បង្ហាត់កូនក្រុម ទោះហត់នឿយ ស្រកគីឡូជាងមុន។នាងពិតជាមាន សំណាងបាន អ្នកគ្រូ ចិត្តល្អ មើលឃើញតម្លៃ របស់កូនក្រុម។

LEAVE A REPLY

Please enter your comment!
Please enter your name here