ម្ចាស់មកុដ ហ្រ្គេន កម្ពុជា ឆ្នាំ២០២៣ កញ្ញា ភឹម ស្រីនោរ បានក្តាប់ តួនាទី ជាម្ចាស់ មកុដ ឆ្នាំនេះហើយ។ នាងត្រូវបានមហាជន ទទួលស្គាល់ថា ខ្លាំងម្នាក់ដែរ។ ប៉ុន្តែ មហាជន នៅតែចង់ បន្តមើលឃើញ នាង សាងបានភាពលេចធ្លោ អោយខ្លាំងជាងនេះទៀត ដើម្បីរក្សាបាន សញ្ញាល្អៗ ឆ្ពោះទៅកាន់ឆាកអន្តរជាតិ។
ភឹម ស្រីនោរ អ្នកលេង បណ្តាញសង្គម យល់ឃើញថា ត្រូវអោយនាង ហ្វឹកហាត់រៀន ពង្រឹងសមត្ថភាព បន្តទៀត ព្រោះនៅ មានដំណើរ ឆ្ងាយទៀត ឆ្ពោះ ប្រឡង ខ្នាតអន្តរជាតិ ដែលធ្វើឡើងនៅ ប្រទេសវៀតណាម។ ស្រីនោរ ត្រូវ រៀនហើយ មើលគ្រប់ឥរិយាបថ ល្អៗ របៀប បវរកញ្ញា អោយចំស្តង់ដារ។ ដូចនេះ នាងនៅ មានភាពវែងឆ្ងាយច្រើន ដើម្បីជម្រុញខ្លួន អោយល្អ ។
គេកំពុងរង់ចាំ និង តាមអ៊ុតមើល កាយវិការ របស់នាង អាចសមសួន ធ្វើអោយ បានការទាក់ទាញ ពីអ្នកដាក់ពិន្ទុ ដូចរៀមច្បង ពេជ្រ វត្តីសារ៉ាវឌ្ឍី ឬយ៉ាងណា។បណ្តាអ្នកគាំទ្រ មានតែជូនពរ ជាកម្លាំងចិត្តព្រោះ ពេលនេះ ស្រីនោរ ខិតខំ ដោយទទួល បាននូវភាព ជោគជ័យក្នុងស្រុករួចហើយ ។ ដូចនេះ នាងមានតែខិតខំ តាំងចិត្ត សម្រួលអារម្មណ៍ ធ្វើយ៉ាងណាអោយល្អ ដើម្បីជាតិ។