កាលពីថ្ងៃទី 1 ខែកញ្ញា ឆ្នាំ 2023 មុននេះសមាគមពាណិជ្ជកម្មកម្ពុជាដែលមាន លោក ស៊ាន សុភា ជានាយកប្រតិបត្តិ បានដឹកនាំម្ចាស់អាជីវកម្ម និង សិស្សនិស្សិត មកពីប្រទេសកម្ពុជាប្រមាណ25រូប ចូលរួមរួមនៅក្នុងព្រឹត្តិការណ៍ ការតាំងពិព័ណ៌អាជីវកម្ម Thailand’s Education Technology Expo ( EdTex ) នៅក្នុងប្រទេសថៃ ដែលជាពិព័ណ៌អាជីវកម្មខ្នាតធំប្រចាំឆ្នាំ2023។

ពិព័ណ៌អន្តរជាតិដ៏ធំនេះត្រូវបានគេប្រារព្ធធ្វើឡើងនៅក្នុងអគាពានិជ្ជកម្មដ៏ធំមួយកណ្ដាលទីក្រុងបាងកក ប្រទេសថៃ ហើយក៏មានការចូលរួមពីសំណាក់បណ្ដារម្ចាស់អាជីវកម្មទាំងក្នុងប្រទេស និង ក្រៅប្រទេស ព្រមទាំងសិស្សនិស្សិតជាច្រើនបានអញ្ជើញចូលរួម។ យើងសង្កេតឃើញថា នៅក្នុងព្រឹត្តិការណ៍នេះ បានដាក់តាំងបង្ហាញនូវស្តង់ជាច្រើនចម្រុះគ្នារួមមានទាំងផ្នែកសម្ភារៈសិក្សា ផ្នែកឱសថសាស្ត្រ ការពិនិត្យសុខភាពផ្ទាល់ៗជាមួយនឹងក្រុមគ្រូពេទ្យជំនាញដែលល្បីនៅក្នុងប្រទេសថៃ ជាពិសេសស្តង់ចំណីអាហារសម្រន់ជាច្រើនដែលសុទ្ធសឹងតែជាការផលិតតាមបច្ចេកកវិទ្យាថ្មីៗស្របតាមស្ដង់ដារចំណីអាហារអនាម័យ។

មិនតែប៉ុណ្នោះក៏មានការដាក់តាំងនូវសម្ភារៈដែលផលិតតាមបច្ចេកវិទ្យាទំនើប Technology , Robots ព្រមទាំផលិតផលគ្រឿងសម្អាង និង ឧបករណ៍ក្មេងលេងដើម្បីបង្កើនចំណេះដឹងភាពស្វាហាប់ផងដែរ ហើយក៏មានការតាំងនូវស្តង់ផលិតផល គ្រឿងចក្រផ្សេងៗរាប់ពាន់ស្តង់ដែលមកពីបណ្ដាក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀត។

ពិព័ណ៌ដ៏ធំអស្ចារ្យនេះមានរយៈពេលរហូតដល់ទៅ 3 ថ្ងៃ គឺចាប់ពីថ្ងៃទី 31ខែសីហា រហូតដល់ថ្ងៃទី2ខែកញ្ញា ហើយជាក់ស្ដែង សមាគមពាណិជ្ជកម្មកម្ពុជាក៏បានដឹកនាំសមាជិកក្រុម និង សិស្សនិស្សិត ព្រមទាំងម្ចាស់អាជីវកម្មមកពីស្រុកខ្មែរ ឱ្យចូលរួមក្រេបយកនូវចំណេះដឹងផ្នែកអាជីវកម្មថ្មីៗជុំវិញពិភពលោក ក៏ដូចជាផ្នែកមួយនៃការផ្ដល់នូវគំនិតថ្មីៗ រួមទាំងគោលដៅបង្កើតអាជីវកម្មរបស់ក្រុមសិស្សនិសស្សិតក្រោយបញ្ចប់ការសិក្សាផង។


LEAVE A REPLY

Please enter your comment!
Please enter your name here