បន្ទាប់ពីបានប្រកាសដាក់បញ្ចាំងលក់សំបុត្រ កាលពីថ្ងៃទី២ កញ្ញា ឆ្នាំ២០២៣ ផលិតករ LD ដែលជាអ្នកផលិត ភាពយន្តរឿង «ប៉ាកូរចង់បានប្រពន្ធ» ជឿជាក់យ៉ាងខ្លាំង ថាភាពយន្តនេះ នឹងទទួលភាពជោគជ័យ ដោយសារតែស្នាដៃមានសាច់រឿងបែបកំប្លែងស្ងួត ស្នេហារ៉ូម៉ាទិក និង ជាសាច់រឿង ដែលនិយាយពីស្នេហារវាងបុរសវ័យចំណាស់ ដែលសម្ដែងដោយ លោក ទេព រិន្ទដារ៉ូ និង កញ្ញា ស៊ិន យូប៊ីន ជាកំពូល Super Star នៅក្នុងសាច់រឿង ព្រោះរំពឹងថានឹងផ្ទុះការគាំទ្រទាំងហ្វេនវ័យជ្រេ និង យុវវ័យនោះ។ មិនខុសគ្នាដែរ ក៏មានការសន្និដ្ឋានដូចគ្នាផងដែរ ថាភាពយន្តនេះ នឹងទទួលបានការគាំទ្រខ្លាំង ក្រោយពីដាក់លក់សំបុត្រផ្លូវការគ្រប់រោង។