បវរកញ្ញា ដាំ សុភក្ត័សុិនឌី ត្រូវបានគេជ្រើសតាំង អោយនាងក្លាយជា អ្នកតំណាងកម្ពុជា ដើម្បីចូលរួម ប្រកួត បវរកញ្ញាកម្រិតអន្តរជាតិ។ នាងមានលក្ខណះ គ្រប់គ្រាន់ សម្រាប់ការជ្រើសរើសនៅឆ្នាំនេះ។ អ្វីដែលល្អ ក្នុងឆ្នាំ២០២៣ នេះកម្ពុជា ជាអ្នករៀបចំធ្វើជា ម្ចាស់ផ្ទះក្នុង ព្រឹត្តិការណ៍សំខាន់មួយនេះ។

សុិនឌី ធ្លាប់ប្រជែង បវរកញ្ញា ក្នុងនិងក្រៅស្រុក បានច្រើន កម្មវិធី។ ក្រៅពីជាអ្នកឆ្អិនឆ្អៅ លើផ្នែកដើរ កាច់រាងនៅលើឆាក និងនៅតាមកម្មវិធី បង្ហាញម៉ូដជាច្រើន នាងក៍ជាពិធីការិនីមួយរូបដែរ។ បើទោះជានាង ធ្លាប់គ្រងមកុដ និង មានការងារច្រើន នៅក្នុងសិល្បៈតែ នាងមិនទាន់បំបែកឈ្មោះ អោយល្បីល្បាញ នៅឡើយ ក្នុងវិស័យបវរកញ្ញា។

ដូចនេះ វេទិកា ប្រឡងលក្ខណៈអន្តរជាតិដែល មានស្រីស្អាត មកពីប្រទេស នានា ជាង៥០រូប សុិនឌី និងរំលេច ខ្លួនអោយកាន់តែល្អ។ពិសេស នាង និងយល់ការងារ ពេលសម្តែង ហើយ បន្តពង្រឹងសមត្ថភាព ខ្លួន អោយកាន់តែមុតមាំ ទ្វេរឡើង ។ ដោយសារនេះ បេសកកម្មធំ មួយដែរ ដើម្បីជាតិ និងអ្នកគាំទ្រ ដែលចង់ឃើញ ស្ត្រីខ្មែរ យើង លេចធ្លោ នៅលើឆាកអន្តរជាតិ អោយបរទេស បានឃើញ។

LEAVE A REPLY

Please enter your comment!
Please enter your name here