នៅសល់តែ ប៉ុន្មានថ្ងៃ ទៀតប៉ុណ្ណោះ ដល់ថ្ងៃ ប្រកួតជ្រើសរើស ម្ចាស់មកុដ បវរកញ្ញាចក្រវាឡ កម្ពុជា ២០២៣។ ជាការមើលឃើញ មានការរៀបចំ ដាក់ពិន្ទុ សុទ្ធតែអ្នកជំនាញសិល្បៈ។នៅក្នុងនោះក្រៅពី អ្នករៀបចំកម្មវិធីផ្សេងៗ គេក៏ឃើញមានវត្តមានបវរកញ្ញា និងអតីតតារាសម្តែង ចន ច័ន្ទលក្ខិណា ផងដែរ។
ការប្រកួត ប្រជែង បវរកញ្ញា ចក្រវាឡ កម្ពុជា ២០២៣ កាន់តែពុះកញ្ជ្រោលឡើងទៀតហើយ ដោយសារតែ ការអ៊ុតមើលលទ្ធផល ក៏ឃើញថា កាន់តែមានការចង់ដឹង ថាបានទៅលើ អ្នកណា។ ឆ្នាំនេះ ប្តូរអ្នកគ្រប់គ្រង ហើយ ក៏មានការ កែទម្រង់ច្រើនក្នុងកម្មវិធី។ សូម្បីតែ អ្នកវាយតម្លៃ ដាក់ពិន្ទុ ក៏ឃើញថា ជាអ្នកជំនាញ មានបទពិសោធន៍ច្រើនឆ្នាំ នៅក្នុងវិស័យសិល្បៈ។ ដូចនេះហើយ កាន់តែរុញ អោយកម្មវិធី ទាំងមូលមានការចាប់អារម្មណ៍ហើយ បណ្តាបេក្ខភាព ដែលមកប្រកួតសុទ្ធតែមានសមត្ថភាពពូកែ និង មានជំនាញរៀងៗខ្លួន ក្នុងការដើរ បង្ហាញរាង នៅលើឆាក។
ឯអ្នកទស្សនា ក៏ឃើញថារួមគ្នាតាមដានយ៉ាងល្អិតល្អន់លើបេក្ខភាពដែលខ្លួនស្រឡាញ់ ក្រោមសំឡេងហ៊ោ និងទះដៃ។ អ្នកនាង ចន ច័ន្ទ និង ប៊ី សុធារី ដែលជា ខូច និងជ្រើសដោយ ភាពហ្មត់ចត់ ដើម្បីបានមកុដ ល្អ តំណាងជាតិ ឆ្ពោះទៅ កាន់ឆាកអន្តរជាតិខាងមុខ។