កញ្ញា ដែលមានសម្រស់ខ្មៅ មានឈ្មោះថា Boma dokuboអាយុ២៧ឆ្នាំ។ នាងត្រូវបាន កំណត់អោយ ក្លាយជា ម្ចាស់មកុដ ប្រចាំ ប្រទេស ណៃធើរៀរ ២០២៣។ ក្រោយពី មានការ ប្រកួតប្រជែង ដ៏ស្វិតស្វាញ អស់ជាច្រើនវគ្គ បវរកញ្ញាខ្មៅ ស្រស់ មានក្បាលត្រង៉ោល រូបនេះ បានយកឈ្នះ ចិត្តគណៈកម្មការហើយ អោយនាងឈ្មះជាតួឯកតែម្តង។

នាង ជាតារាបង្ហាញម៉ូដ និង ប្រធានគ្រប់គ្រងគម្រោង កញ្ញា និង បន្តការងារ ប្រកួត ប្រជែង ជាច្រើន វគ្គទៀត ជាមួយបណ្តាម្ចាស់មកុដផ្សេងៗ ទៀតនៅ ប្រទេសវៀតណាម ដែលជាម្ចាស់ផ្ទះ។នេះជាការលើកតម្លៃ មួយទៀត ចំពោះ ការមិនប្រកាន់ស្បែកសឬខ្មៅ លើវិស័យ បវរកញ្ញា។ សំខាន់អោយ តែមានភាពឆ្លាតវៃ យល់ដឹង មានចំណេះដឹង ពិតប្រាកដ។ ឯកម្ពុជាយើង ក៏រង់ចាំមើល វាសនា របស់ភឹម ស្រីនោរ ថាតើ នាង ធ្វើបានល្អ ដល់កម្រិតណា ពេលនាង បានឡើងឆាក អន្តរជាតិប៉ះ សុទ្ឋតែជើងខ្លាំងៗ ជាច្រើនប្រទេស។

LEAVE A REPLY

Please enter your comment!
Please enter your name here