យោងតាមបញ្ជីរបស់សមាគមពាពិជ្ជកម្មកម្ពុជា សិល្បករចំនួន៥រូប ដែលជាសមាសភាពមកពីគ្រួសារតារាកម្ពុជា នឹងចូលរួមនៅក្នុងពិព័រណ៌អន្តរជាតិធំមួយ តបតាមការអញ្ជើញរបស់សមាគម ដោយសិល្បករទាំង៥រូប នឹងបង្ហាញខ្លួន ក្នុងនាថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៣ ជាមួយនឹងប្រតិភូជាច្រើនរូបទៀត ដែលធ្វើដំណើរទៅពីកម្ពុជា។

សិល្បករទាំង៥រូបរួមមាន លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, លោកស្រី រ៉េតរ៉ូស តារាសម្ដែង, លោកជំទាវ រីយ៉ា តារាសម្ដែង, លោក រុន ណាកូ ពិធីករ, និង លោកស្រី នូ វាសនា ម្ចាស់ហាង បូរ៉ានិច សិល្បការិនី។ ដំណើរទស្សនកិច្ច ក្នុងពិព័រណ៌អន្តរជាតិ ដែលនឹងធ្វើឡើងនៅទីក្រុងបាងកកនេះ គឺដោយសារតែសិល្បករទាំង៥រូប សុទ្ធតែមានមុខជំនួញ និងអាជីវកម្មផ្ទាល់ខ្លួន ដែលត្រូវបានសមាគមពាណិជកម្មកម្ពុជា អញ្ជើញអោយចូលរួម ដើម្បីស្វែងយល់ ពីអាជីវកម្ម។

ដំណើរទស្សនកិច្ចនេះ មានរយៈពេល២យប់ ៣ថ្ងៃ ដោយក្រៅពីបង្ហាញខ្លួន ដើរទស្សនាស្ដង់ពិព័រណ៌ពីប្រទេសផ្សេងៗរាប់រយស្ដង់ នៅថ្ងៃទី១៥ កញ្ញា ក៏មានសកម្មភាព ដើរកម្សាន្តផ្សេងៗផងដែរ៕


LEAVE A REPLY

Please enter your comment!
Please enter your name here