កាលពីថ្ងៃទី 9 កញ្ញា ឆ្នាំ2023 មុននេះ ផលិតផល ALMK របស់ លោកស្រី គួច គីមលាង បានបើកបង្ហាញផលិតផលថ្មីចំនួន1ប្រភេទគឺ សំឡី ជូតមុខALMK របស់ខ្លួន និងពិធី ខួបកំណើតកូនស្រី យ៉ាង កក្រើក ដោយមាន សិល្បករ សិល្បៈការិនី និង Fluencer ល្បីៗ នៅលើបណ្ដាញសង្គម ចូលរួម យ៉ាងច្រើនកុះករផងដែរ។ លោកស្រីថា ចំណាយថវិការ កន្លះលាន ដុល្លារដើម្បីតែងតាំងតារាសិល្បៈអោយធ្វើជាBAប្រចាំផលិតផល សំឡីជូតមុខALMKខ្លួន។
ទោះបី មកក្រោយគេពិត តែលោកស្រីរំពឹងជឿជាក់ថា សំឡីជូតមុខ ALMKនឹងផ្ទុះខ្លាំងនៅលើទីផ្សារមិនអន់នោះឡើយ ដោយសារតែ លោកស្រី ក៏បានចាប់ដៃជាមួយ តារា TikTok , Fluencer ល្បីៗ និង តារាសិល្បៈ អោយជួយធ្វើទីផ្សារអោយផង។ ជាក់ស្ដែងនៅក្នុង ពិធី ដែលលោកស្រីបានប្រកាសពីផលិតផលថ្មីនេះ វត្តមាន Fluencer ល្បីៗច្រើនណាស់ ត្រូវបានបង្ហាញមុខ ខណៈដែលវត្តមាន សិល្បករសិល្បការិនីអាជីពៗ ក៏មកចូលរួមច្រើននាក់នោះផង។