ខុសពីរាល់លើកដែលតារាចម្រៀង និង ពិធីករ លោក បញ្ញា សិទ្ធិ តែងតែប្រារព្ធពិធីខួបកំណើតធំដុំ តែកាលពីថ្ងៃទី៩ ខែ៩ ឆ្នាំ២០២៣ ដែលជាថ្ងៃខួបរបស់លោកឆ្នាំនេះ លោកបែរជារៀបចំពិធីខួបយ៉ាងសាមញ្ញ ដោយអញ្ជើញអ្នកសិល្បៈតែចំនួនបួនដប់នាក់ប៉ុណ្ណោះ។
យ៉ាងណាមិញ អ្វីដែលគេចាប់អារម្មណ៍ គឺលោកធ្វើខួបក្នុងហាងរបស់ខ្លួន ដែលបានសហការជាមួយនឹងបងស្រីម្នាក់ ដោយបើកហាងលក់គ្រឿងសមុទ្រ ដោយលោកក្រៅពីលក់គ្រឿងសមុទ្រស្រស់ៗ លោកក៏ធ្វើជាចុងភៅខ្លួនឯង និង ជាហាងដែលលោកត្រូវរ៉ាប់រងមើលខុសត្រូវម្នាក់១ជាមួយនឹងបងស្រី ដែលជាជាអ្នកនៅពីក្រោយតែម្ដង។
លោកក៏បង្ហាញពីមោទនភាពផងដែរ ដែលអាចដំណើរការអាជីវកម្មមួយ ក្រោយពីជីវិតធ្លាប់ធ្លាក់ដល់សូន្យនាពេលមុន។ ហាងរបស់លោកត្រូវបានអះអាងថាមាន២សាខា ដោយលោកគឺជាអ្នកមើលខុសត្រូវនៅទីតាំងបឹងត្របែក ជាប់លូទឹកស្អុយ។