ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមសិល្បករខ្មែរ ក្រោមការដឹកនាំរបស់លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ក្នុងពិព័រណ៌អន្តរជាតិនៅបាងកក នឹងបញ្ចប់នាព្រឹកថ្ងៃទី១៦ ខែកញ្ញា នេះ ប៉ុន្តែគ្លីនិកកែសម្ផស្សល្បីឈ្មោះមួយ នៅទីក្រុងបាងកក យីហោ ភូចង គ្លីនិកសេនធ័រ បានប្រកាសពីស្វាគមន៍តារាខ្មែរចំនួន៤រូប រហូតដល់ថ្ងៃទី១៨ កញ្ញា ដើម្បីអោយតារាខ្មែរទាំង៤ បានបន្តដំណើរទស្សនកិច្ច និង បានចូលសម្ដែងការគួរសម ថ្នាក់ដឹកនាំគ្លីនិក និង ស្វែងយល់ពីទីតាំង កែសម្ផស្សដ៏ល្បីប្រចាំប្រទេសថៃមួយនេះ។

លោកស្រី ស្រេង ចិន្តា អ្នកនាំបកប្រែ និង ជាអ្នកនាំបងប្អូនខ្មែរ ក្នុងការវះកាត់កែសម្ផស្ស ដែលមានបងប្អូនខ្មែរទទួលស្គាល់ជាច្រើនឆ្នាំមកហើយ និង តំណាងអោយ មជ្ឈមណ្ឌល កែសម្ផស្ស ភូចង គ្លីនិក បានប្រកាសនៅលើបណ្ដាញសង្គមថា ក្នុងនាមជាការសហការ និង ផ្ដល់កិត្តិយសដែលក្រុមការងារផ្ទះតារា និង សិល្បករសិល្បការិនី ដែលធ្វើដំណើរទៅទស្សនកិច្ចនៅទីក្រុងបាងកក ពីថ្ងៃទី១៤ ហើយបញ្ចប់នៅព្រឹកថ្ងៃទី១៦ ភូចង គ្លីនិកសេនធ័រ នឹងបន្តទទួលសិល្បករទាំង៤ ដែលរៀបចំដោយលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា អោយនៅបន្តទស្សនកិច្ចនៅក្នុងគ្លីនិក និង នៅទីក្រុងបាងកក ដល់ថ្ងៃទ១៧ កញ្ញា បន្តទៀត ដើម្បីឈានទៅដល់ការសហការ និង ចាប់ដៃរវាងតារាខ្មែរ និង ភូចង គ្លីនិក សេនធ័រ ក្នុងការផ្ដល់ប្រយោជន៍អោយគ្នាទៅវិញទៅមក។

ស្ត្រីខ្មែរ ដែលរស់នៅក្នុងប្រទេសថៃ និង ជាស្ត្រីដែលជោគជ័យ ក្នុងជំនួញបកប្រែ និង ដឹកនាំភ្ញៀវខ្មែរ តារាខ្មែរ អោយទទួលការវះកាត់កែសម្ផស្សល្បីឈ្មោះរូបនេះ ក៏ប្រកាសពីការជួយដល់សិល្បកររបស់គ្រួសារតារាកម្ពុជាដែលបានទៅទស្សនកិច្ចនៅគ្លីនិកនាថ្ងៃនោះ និង សមាជិកផ្សេងទៀត អោយទទួលបានសេវាកម្មផ្នែកសម្ផស្សណាមួយ ក្នុងកិច្ចសំណេះសំណាលទ្វេរភាគីនាថ្ងៃនោះផងដែរ។

លោកស្រីថា ក្នុងនាមជាឈាមជ័រខ្មែរ លោកស្រីនឹងបន្តស្វែងរកកិច្ចសហការជាមួយគ្លីនិកល្បីៗ នៅក្នុងប្រទេសថៃ ដែលមានជំនាញច្បាស់លាស់ ក្នុងការជួយផ្ដល់នូវសេវាកម្មផ្នែកសម្ផស្សជាប្រយោជន៍ដល់តារាខ្មែរ និង ដើម្បីជួយដល់បងប្អូនខ្មែរ ដែលត្រូវការសេវាកម្មផ្នែកកែសម្ផស្សប្រកបដោយសុវត្ថិភាព ហើយត្រូវតាមឯកទេស អោយក្លាយជាប្រយោជន៍ដល់បងប្អូនខ្មែរ អោយកាន់តែច្បាស់លាស់ថែមទៀត ដើម្បីងាយស្រួលអោយអ្នកទទួលសេវាកម្មផ្នែកសម្ផស្សតាមរយៈលោកស្រី មានទំនុកចិត្តទ្វេរដង។

លោកស្រីក៏សម្ដែងនូវការអរគុណផងដែរ ដែលស្ថាបនិកគ្រួសារតារាកម្ពុជា លោក ផាត់ តារារដ្ឋ បានទទួលយកសំណើរ ក្នុងការដឹកនាំតារាខ្មែរ អោយទៅទស្សនកិច្ចនៅគ្លីនិកនាថ្ងៃទី១៦ កញ្ញា ដែលបង្ហាញពីការជឿជាក់លើ សេវាកម្មរបស់ ភូចង គ្លីនិក សេនធ័រ និង បង្ហាញពីការផ្ដល់ទំនុកចិត្តចំពោះលោកស្រី ក្នុងអាជីពជាអ្នកនាំភ្ញៀវ ទៅកាន់សេវាកម្មផ្នែកកែសម្ផស្ស ដែលមានប្រវត្តិជួយបងប្អូនខ្មែរ អោយក្លាយជាអ្នកស្រស់ស្អាត ប្រកបសុវត្ថភាព និង មិនភ័យរឿងខាតបង់ថវិកាខុសគោលដៅរយៈពេលច្រើនឆ្នាំមកហើយនោះ៕


LEAVE A REPLY

Please enter your comment!
Please enter your name here