ក្នុងដំណើរមកកាន់ព្រឹត្តិការណ៍ Miss Grand Krung Thep Moha Nokor វគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៣ បវរកញ្ញាកម្ពុជា កញ្ញា ភឹម ស្រីណូ Miss Grand Cambodia 2023 និង លំដាប់រងទី១ កញ្ញា កុយ អែនណា ព្រមទាំង ND លោកស្រី អ៊ឹម សុគន្ធា ត្រូវគេកត់សម្គាល់ថា មានការគាំទ្រយ៉ាងខ្លាំង ទាំងហ្វេនជាជនជាតិថៃ និង កម្ពុជា រស់នៅប្រទេសថៃ។ នៅក្នុងឱកាសនោះ គេក៏ឃើញវត្តមានសិល្បករសិល្បការិនីពីកម្ពុជា ចំនួន៦រូប ដែលជាសមាជិកគ្រួសារតារាកម្ពុជា ទៅគាំទ្រដល់ពិធីនោះផងដែរ។

លោកស្រី ស្រេង ចិន្តា ស្ត្រីខ្មែរ រស់នៅប្រទេសថៃ ដែលបានទៅគាំទ្រដោយផ្ទាល់ បានទាំងបង្ហាញរំភើបពេលឃើញបវរកញ្ញា នៅខាងក្រៅស្រស់ស្អាតខ្លាំង និង រួសរាយខ្លាំង ដែលធ្វើអោយលោកស្រីមានមោទនភាពខ្លាំង ក្នុងនាមជាអ្នកគាំទ្រនោះផង។ លោកស្រីក៏សប្បាយចិត្តផងដែរ ដែលបានជួបដោយផ្ទាល់នូវសមាជិកគ្រួសារតារាកម្ពុជាទាំង៦ គឺ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា លោកស្រី រ៉េតរ៉ូស តារាសម្ដែង. លោក រុន ណាកូ ពិធីករផ្ទះតារា. លោកជំទាវ រីយ៉ា តារាសម្ដែង. លោកស្រី បូរ៉ានិច សមាជិកគ្រួសារតារាកម្ពុជា និង លោកស្រី ឈឹម វុឌ្ឍី សមាជិកគ្រួសារតារាកម្ពុជាផងដែរ ខណៈដែលលោកស្រីយល់ថា ធ្លាប់តែឃើញនៅតាមបណ្ដាញសង្គម។

នៅក្នុងពិធីនោះ បវរកញ្ញាទាំង២ និង ND ក៏ត្រូវកម្មវិធីផ្ដល់ឱកាសអោយឡើងឆាក យ៉ាងមានកិត្តិយស។ ដោយឡែកនៅថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៣ អ្នកទាំង៣ ក៏ត្រូវបានកម្មវិធីវគ្គផ្ដាច់ព្រ័ត្រ Miss Grand ខេត្តស្រះបុរីផងដែរ។


LEAVE A REPLY

Please enter your comment!
Please enter your name here