កាលពីថ្ងៃទី១៦ កញ្ញា ឆ្នាំ២០២៣ សេដ្ឋីថៃ លោកស្រី (คุณชมพู่ P) Choompoo
Miss Nopparat Pattayanan ដែលគេស្គាល់ថា គឺជាម្ចាស់មជ្ឈមណ្ឌលកែសម្ផស្សល្បីល្បាញ Bujeong Surgern Center (ប៊ូជុង សេនធ័រ) និង ក្រុមគ្រូពេទ្យផ្នែកឯកទេសល្បីៗផ្នែកវះកាត់សម្ផស្ស បានទទួលស្វាគមន៍ដល់សិល្បករខ្មែរ និងក្រុមការងារផ្ទះតារា យ៉ាងកក់ក្ដៅ ក្នុងដំណើរទស្សនកិច្ចរបស់សិល្បករខ្មែរគ្រួសារតារាកម្ពុជា នៅមជ្ឈមណ្ឌល។

ក្នុងដំណើរទស្សនកិច្ចនោះ មានការសម្របសម្រួលយ៉ាងពេញទំហឹង ពីលោកស្រី ស្រេង ចិន្តា ជាអ្នកបកប្រែប្រចាំប៊ូជុង និង ជាអ្នកនាំភ្ញៀវទៅវះកាត់កែសម្ផស្សល្បីល្បាញនៅលើបណ្ដាញសង្គម។ ក្រុមគ្រូពេទ្យជំនាញៗផ្នែកស្បែក ផ្នែកវះកាត់ និង អ្នកឯកទេសផ្នែកសម្ផស្សល្បីៗនៅប្រទេសថៃជាច្រើនរូបរួមមាន Dr.Thinnaphat Piyapromdee
ตำแหน่ง Board។ หมอโน๊ต : Dr. Note
นพ.สุเมธ บุญญเจตน์พงษ์។ Dr.Sumet Bunyajetpong ตำแหน่ง Board។ หมอเอิร์น : Dr. Aurn พญ.วรรณิดา เกิดเกียรติขจร។ Dr.Wannida Kertkiatkachorn បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរទៅដល់គ្លីនិករបស់តារាខ្មែរ។ លោកស្រី Choompoo បានចាត់ទុកថា ឱកាសទស្សនកិច្ចរបស់តំណាងពីកម្ពុជា គឺជារឿងមួយដ៏ល្អ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការណ៍រវាងតារាខ្មែរពីគ្រួសារតារាកម្ពុជា និង គ្លីនិក
Bujeong ផ្ទាល់តែម្ដង។


ក្នុងឯកទេសជាមន្ទីរពេទ្យ ដែលបានបម្រើសេវាកម្មផ្នែកកែសម្ផស្សរយៈពេលជាង៩ឆ្នាំមកហើយ លោកស្រីថា គ្លីនិក Bujeong ល្បីល្បាញយ៉ាងខ្លាំង ក្នុងជំនាញវះកាត់បន្តឹងស្បែកមុខ វះកាត់កែដើមទ្រូង និង វះកាត់កែទម្រង់ក្បាលពោះ អោយក្លាយជាអក្សរ S ប្រកបដោយគុណភាព និង ទំនុកចិត្ត ដោយគ្លីនិក មានសាខាទូទាំងប្រទេសថៃ និង ក្រៅប្រទេសរហូតទៅដល់១៤ទីតាំងធំៗ។ លោកស្រី ក៏បានប្រកាសពីការសហការជាមួយគ្រប់សមាជិកទាំងអស់របស់គ្រួសារតារាកម្ពុជា នូវសេកាត់វះកាត់កែសម្ផស្សអោយហ្វ្រី និង បញ្ចុះតម្លៃ ដើម្បីជួយអោយតារាខ្មែរ ទទួលបានសម្រស់ស្រស់សោភា ហើយមានសុវត្ថិភាព ដោយមិនចាំបាច់ឡើងទៅដល់ប្រទេសកូរ៉េ។

លោក Dr. Tom ដែលជាគ្រូពេទ្យល្បីល្បាញក្នុងប្រទេស លើឯកទេសវះកាត់កែសម្ផស្ស ដោយមិនអោយមានស្នាម និង មានថ្នេរ បានសម្ដែងនូវការសាទរយ៉ាងខ្លាំងចំពោះវត្តមានរបស់តារាខ្មែរ ដែលបានទៅដល់គ្លីនិក Bujeong។ លោកថា Bujeong គឺជាមន្ទីរផ្នែកកែសម្ផស្សដែលមានពេទ្យជំនាញ និង បច្ចេកទេសយ៉ាងទំនើប ហើយលោកក៏បានពិនិត្យ និង ផ្នែកសេវាកម្មបន្តឹងស្បែកមុខដល់សិល្បករទាំង៤ដែលបាន ទៅបំពេញទស្សនកិច្ចនាថ្ងៃនោះ ព្រមទាំងសន្យាថា នឹងជួយថែទាំផ្នែកសម្ផស្សដល់សមាសភាពរបស់ផ្ទះតារាដែលស្នើ នាពេលបន្តបន្ទាប់ផងដែរ។

ក្រោយបញ្ចប់ពិធីសំណេះសំណាលរយៈពេលច្រើនម៉ោង និង ក្រោយផ្ដល់ជូននូវសេវាបន្តឹងស្បែកមុខដល់តារាពីកម្ពុជាទាំង៤រូប លោកស្រី Champoo ដែលជាសេដ្ឋី និង ជាម្ចាស់គ្លីនិក ប៊ូជុង ដ៏ល្បីឈ្មោះ ក៏បានជប់លៀងយ៉ាងពិសេសជូនដល់តារាខ្មែរ រហូតដល់ពាក់កណ្ដាលអាធ្រាតុ នៅក្នុងភោជនីយដ្ឋានល្បីឈ្មោះមួយ ប្រចាំក្រុងបាងកកផងដែរ។





LEAVE A REPLY

Please enter your comment!
Please enter your name here