ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលកែសម្ផស្ស Bujeong Surgen Center ដែលគ្លីនិកល្បីឈ្មោះមួយនៅបាងកក កាលពីថ្ងៃទី១៦ កញ្ញា ឆ្នាំ២០២៣ តារាសម្ដែង លោកស្រី រ៉េតរ៉ូស ដែលបានទៅទស្សនកិច្ចទីនោះ តាមរយៈការរៀបចំរបស់លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ក៏ត្រូវបានម្ចាស់គ្លីនិក គឺលោកស្រី Chapoo ដែលជាសេដ្ឋីនៅក្នុងប្រទេសថៃ អញ្ជើញអោយចូលរួម ក្នុងពិធីជប់លៀង ក្រោមការស្វាគមន៍យ៉ាងកក់ក្ដៅ នាថ្ងៃនោះផងដែរ។ អ្វីដែលគេភ្ញាក់ផ្អើល គឺ តារាសម្ដែង លោកស្រី រ៉េតរ៉ូស ត្រូវបានអ្នកគ្រប់គ្នា Surprise ខួបកំណើត យ៉ាងភ្ញាក់ផ្អើល ខណៈដែលនាយប់ថ្ងៃទី១៦ កញ្ញា នោះ ក៏ជាថ្ងៃកំណើតពិតប្រាកដរបស់លោកស្រី។
លោកស្រី ស្រេង ចិន្តា ដែលជាអ្នកសម្របសម្រួល បានបញ្ជាក់ថា ដោយសារតែពិនិត្យឃើញថា នៅក្នុងប៉ាស្ព័ររបស់លោកស្រី កំណត់ថាកើតនៅថ្ងៃទី៣០ កញ្ញា ទើបឈានដល់ការពិភាក្សា ដើម្បី Surprise ខួបកំណើតនាយប់នោះ។ លោកស្រី ស្រេង ចិន្តា កាន់តែរំភើបចិត្ត នៅពេលរួមគ្នាជាមួយ លោក ផាត់ តារារដ្ឋ ដែលជាប្រធានក្រុម និង ម្ចាស់គ្លីនិក គឺលោកស្រី Champoo និង ស្វាមី ហើយ Surprise ខួបកំណើតលោកស្រី រ៉េតរ៉ួស នៅក្នុងហាល្បីគឺ ភោជនីយដ្ឋាន និង ក្លិបកម្សាន្ត តាវ៉ាន់ដេង បានសម្រេច ដល់ថ្នាក់ធ្វើអោយលោកស្រីរំភើបដល់ហូរទឹកភ្នែក។
តារាសម្ដែង រ៉េតរ៉ូស បញ្ជាក់ថា នេះគឺជាលើកទី១ ដែលលោកស្រីត្រូវបាន Surprise ខួបកំណើត ក្នុងពេលទៅបំពេញបេសកកម្មការងារតំណាងប្រទេសនៅក្រៅប្រទេស ហើយអ្នក Surprise ថ្ងៃខួបគឺសុទ្ធតែជាសេដ្ឋី និង ជាអ្នកមានមុខមាត់ នៅក្នុងសង្គមថៃ និង កម្ពុជា។ អ្វីដែលលោកស្រីទប់ភាពរំភើបមិនបាន ដល់ថ្នាក់ហូរទឹកភ្នែក គឺដោយសារថ្ងៃ១៦ កញ្ញា នោះ គឺថ្ងៃខួបកំណើតពិតប្រាកដរបស់ខ្លួន ដោយថ្ងៃ៣០ កញ្ញា គ្រាន់តែថ្ងៃខួបដែលកំណត់ដាក់នៅក្នុងអត្តសញ្ញាបណ្ណប៉ុណ្ណោះ។